Single Blog Title

This is a single blog caption

ឳកាសការងារ – អ្នកបើកបរ

មុខតំណែង៖ អ្នកបើកបរ
ទីតាំង៖ ការិយាល័យភ្នំពេញ និង​ធ្វើដំណើរតាមបណ្តាខេត្ត
រាយការណ៍ទៅ៖ បុគ្គលិក​ផ្នែករដ្ឋបាល និងធនធានមនុស្ស
ថ្ងៃឈប់ទទួលពាក្យ៖ ២៨ ខែកុម្ភៈ ឆ្នាំ២០១៨

ប្រវត្តិ​អង្គការវ័តធើសេដ

អង្គការ​វ័តធើសេដ (WaterSHED) គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ ដែលបានចុះបញ្ជីនៅក្នុងប្រទេស​កម្ពុជា។ អង្គការវ័តធើសេដ ធ្វើការសហការជាមួយនឹងសហគ្រាសជាច្រើនព្រមទាំង​រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍​អោយមាននិរន្តភាពទៅលើយុទ្ធសាស្រ្តទីផ្សារ ដែលជួយអោយអ្នកប្រើប្រាស់ក្នុងតំបន់មានការចូលរួមព្រមទាំងយល់ដឹងពីការផ្គត់ផ្គង់ ផលិតផល សេវាកម្មទឹក​​ស្អាត និង​អនាម័យ។ អង្គការ​​វ័ត​​ធើសេដ ​​(WaterSHED) ផ្តល់​​ជាជំនួយការ​ដោយផ្ទាល់នៅជុំរិញតំបន់ជាច្រើនដែលត្រូវការបច្ចេកទេស​មានដូចជា ការបណ្តុះបណ្តាលអាជីវកម្ម​​ និងស្វែងរក​ទីផ្សារ ការស្រាវជ្រាវ និងរចនានូវផលិតផលថ្មី និង​ គ្រោង​​ការផ្គត់ផ្គង់ទឹក និងការធានាទៅ​លើ​គុណភាព​ផលិតផល។​ ម្យ៉ាងវិញទៀត អង្គការវ័តធើសេដ ​ក៏ផ្ដល់នូវការ​ស្រាវជ្រាវ និងជំនួយទាក់ទងនឹង សង្គម ជំនួញ គោលការណ៍​​​ហិរញ្ញវត្ថុ នៃសកម្មភាពអនុវត្តន៍ផ្សេងៗ។

ភារកិច្ចរបស់អ្នកបើកបរ

  1. មានទំនួលខុសត្រូវខ្ពស់ក្នុងការបើកបរដោយសុវត្ថិភាពដល់អ្នករួមដំណើរក្នុងយានយន្ត និង​ ធ្វើការប្រើប្រាស់រថយន្តអោយបានត្រឹមត្រូវ
  2. ត្រួតពិនិត្យ និង ថែទាំយានយន្ត
  3. ត្រួតពិនិត្យនូវរាល់សំភារៈ ដែលត្រូវដឹកជញ្ជូន​ និងថែរក្សាអោយបានល្អ
  4. ផ្តល់ពត៌មានអំពីបញ្ហារបស់រថយន្តមកកាន់ថ្នាក់លើ
  5. ជូនបុគ្គលិកអង្គការទៅកាន់ទីតាំងដែលត្រូវបំពេញការងារ
  6. ត្រូវសម្អាតរថយន្តអោយបានស្អាតជានិច្ច
  7. រាយការណ៍រាល់គ្រោះថ្នាក់ រឺ ឧប្បត្តិហេតុនៅពេលដែលកើតឡើង
  8. រាយការណ៍ទៅកាន់​ ផ្នែករដ្ឋបាល និងធនធានមនុស្ស រាល់មានដំណើរការមិនប្រក្រតី
  9. ត្រូវបំពេញអោយបានត្រឹមត្រូវក្នុងតារាង កំនត់ត្រាការចេញ ចូលរថយន្ត
  10. ទំនួលខុសត្រូវផ្សេងទៀតដែលផ្តល់ដោយ​ អ្នកគ្រប់គ្រង

លក្ខខណ្ឌគន្លឹះនៃការជ្រើសរើស

  1. មានកំរិតវប្បធម៌ចាប់ពីថ្នាក់ទី 12 ឡើងទៅ
  2. ចេះភាសាអង់គ្លេសខ្លះៗកាន់តែប្រសើរ
  3. មានបទពិសោធន៍ក្នុងការបើកបររថយន្តយ៉ាងតិច២ឆ្នាំ
  4. ស្គាល់ច្បាស់ពីភូមិសាស្រ្តក្នុងរាជធានីភ្នំពេញ និងខេត្ត
  5. ត្រូវមានប័ណ្ណបើកបរ និងមានចំណេះដឹងស្តីអំពីច្បាប់ចរាចរ
  6. មិនដែលមានទោសដែលបណ្ដាលមកពីការបើកបរ
  7. ត្រូវមានភាពស្មោះត្រង់

បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចផ្ញើរបែបបទរបស់ខ្លួនដោយភ្ជាប់មកជាមួយនូវ​ ប្រវត្តិរូបផ្ទាល់ខ្លួន ឫប្រវត្តិការងារ ដែលមានឈ្មោះ និងលេខទូរស័ព្ទទំនាក់ទំនងអ្នកធានាចំនួនបីនាក់

សូមផ្ញើរប្រវត្តិរូប និងបែបបទរបស់អ្នកមកអាសយដ្ឋានខាងក្រោម៖

ការិយាល័យកណ្តាល ផ្ទះលេខ៣៩ស៊ី ផ្លូវ៤៣០ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ

សំរាប់ពត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖
លេខទូរស័ព្ទ៖ 010 714 813
ឬ អ៊ីម៉ែល៖ Cambodia@watershedasia.org

ថ្ងៃឈប់ទទួលពាក្យ៖ ២៨ ខែកុម្ភៈ ឆ្នាំ២០១៨