យុទ្ធសាស្ត្របញ្ចប់បេសកកម្មរបស់អង្គការវ័តធើសេដនៅក្នុងឆ្នាំ២០២១

យុទ្ធសាស្ត្របញ្ចប់បេសកកម្មរបស់អង្គការវ័តធើសេដនៅក្នុងឆ្នាំ២០២១

ការបញ្ចប់សកម្មភាពទាំងអស់របស់អង្គការវ័តធើសេដ ឬការចាកចេញរបស់ស្ថាបន័នេះ មិនមែនជាបញ្ហាប្រឈមដល់សង្គម ដល់វិស័យទឹកស្អាត និងអនាម័យជនបទ ឬរាជរដ្ឋាភិបាលកម្ពុជានោះទេ ពីព្រោះតែការបញ្ចប់បេសកកម្មនេះបានធ្វើឡើងប្រកបដោយប្រសិទ្ធិភាព និងនិរន្តរភាពលើសេវាកម្មដែលខ្លួនបានអនុវត្តកន្លងមក។ ខាងក្រោមនេះជាតឹកតាងមួយចំនួនបង្ហាញពីការវិវត្តន៏នៃគម្រោងផែនការសកម្មភាពរបស់អង្គការវ័តធើសេដតាំងពីពេលចាប់ផ្តើមរហូតនាពេលបច្ចុប្បន្ន។

បើយើងក្រឡេកមើលកាលពីឆ្នាំ២០០៩ មានប្រជាជនកម្ពុជាត្រឹមតែ២នាក់ ក្នុងចំណោម១០នាក់ប៉ុណ្ណោះដែលមានបង្គន់ប្រើប្រាស់។ ហើយនេះក៏ជាមូលហេតុ ដែលអង្គការវ័តធើសេដបានចាប់ផ្តើមចូលខ្លួនក្នុងការចូលរួមដោះស្រាយបញ្ហាទាំងនេះជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដោយបានបង្កើតជា កម្មវិធីទីផ្សារអនាម័យជនបទ ជាមួយនិងការធ្វើអន្តរាគមន៍ជាច្រើនដូចខាងក្រោម៖:

  • ជួយបង្កើតគំរូសហគ្រាសអាជីវកម្មរកប្រាក់ចំណេញ នៅតាមទីជនបទ
  • ធ្វើការកៀរគរការគាំទ្រពីអ្នកធ្វើគោលនយោបាយ ឱ្យបង្កើតបរិយាកាសដែលគាំទ្រដល់អ្នកធ្វើអាជីវកម្មលើវិស័យអនាម័យ
  • សម្របសម្រួលឱ្យមានស្ត្រីចូលរួមកាន់តែច្រើននៅក្នុងវិស័យទីផ្សារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ
  • បង្កើតអាជីវកម្មថ្មីៗដើម្បីបំពេញចន្លោះខ្វះខាតនៅក្នុងការផ្គត់ផ្គង់ផលិតផលអនាម័យ
  • ធ្វើការហ្វឹកហ្វឺនដល់មន្ត្រីនៅក្នុងតំបន់មូលដ្ឋានជនបទឱ្យជួយជំរុញតម្រូវការអនាម័យ
  • ធ្វើការសិក្សាស្រាវជ្រាវ ដើម្បីផ្តល់ព័ត៌មានឱ្យបានត្រឹមត្រូវសម្រាប់ការរៀបចំ និងអនុវត្តសកម្មភាព

កត្តាខាងលើទាំងអស់នេះ ធ្វើឱ្យអង្គការក្រៅរាជរដ្ឋាភិបាលទាំងអស់ (រួមទាំងយើងផង) អាចបញ្ចប់បេសកកម្មរបស់ខ្លួនបាន។

បច្ចុប្បន្ននេះយើងឃើញថា ការខិតខំប្រឹងប្រែងអនុវត្តសកម្មភាពយ៉ាងយកចិត្តទុកដាក់របស់អង្គការវ័តធើសេដ ដោយមានការគាំទ្រថវិការពីម្ចាស់ជំនួយ កិច្ចសហការជាមួយរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធដទៃទៀតនៅក្នុងវិស័យនេះ បានធ្វើឱ្យវិស័យអនាម័យជនបទនៅក្នុងប្រទេសកម្ពុជាទទួលបានភាពជោគជ័យយ៉ាងវិសេសវិសាល។ ជាក់ស្តែង ក្នុងពេលបច្នុប្បន្នមានគ្រួសារជាង៧០ភាគរយ នៅតាមទីជនបទមានបង្គន់ប្រើប្រាស់។ នេះបានបញ្ជាក់ឱ្យឃើញថា វិស័យទីផ្សារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ពិតជាអាចផ្តល់សេវាកម្មបានយ៉ាងមានប្រសិទ្ធិភាព។ ដោយឃើញថា​ ការប្រើប្រាស់បង្គន់អនាម័យនៅតាមជនបទមានភាពប្រសើរឡើងយ៉ាងនេះ អង្គការវ័តធើសេដក៏បានចាប់ផ្តើមបង្វែរការផ្តោតសំខាន់ទៅលើការផ្ទេរភាពជាម្ចាស់នៃការដឹកនាំ និងរៀបចំផែនការទៅដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តការដឹកនាំការងារលើវិស័យទឹកស្អាត និងអនាម័យនេះឱ្យឆ្ពោះទៅមុខបន្តទៀតក្រោយពីការបញ្ចប់បេសកកម្មរបស់អង្គការវ័តធើសេដ។

បើយោងទៅតាមអត្ថបទដែលមានចំណងជើងថា​ «អ្វីទៅជាចំណុចបញ្ចប់របស់អ្នក?»  What’s Your Endgame? បានលើកឡើងថា៖«អង្គការ ស្ថាប័នដែលមិនរកប្រាក់ចំណេញមិនត្រឹមតែត្រូវទទួលខុសត្រូវពីឥទ្ធិពលនៃភាពជោគជ័យដែលខ្លួនសង្ឃឹមថានឹងសម្រេចបាននោះទេ ប៉ុន្តែគេក៏ត្រូវគិតពីការផ្លាស់ប្តូរនៅក្នុងវិស័យទាំងមូលផងដែរ។ ដូច្នេះក្នុងបរិបទនេះ ពាក្យថា «ការពង្រីកឥទ្ធិពល ទំហំនៃស្ថាប័ន ឬភាពជោគជ័យ» មានអត្ថន័យផ្សេងទៀត ។»

— Alice Gugelev & Andrew Stern (“What’s Your Endgame?”, 2015, Stanford Social Innovation Review)

«ពួកយើងមិនមែននៅក្មេងទៀតទេ។ រាជរដ្ឋាភិបាលអាចដឹកនាំធ្វើការលើរឿងនេះបានចាប់ពីពេលនេះតទៅ។»

នៅក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសទឹកស្អាត អនាម័យថ្នាក់ខេត្តកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ឯកឧត្តមអភិបាលខេត្តរងដែលជាប្រធានក្រុមការងារបច្ចេកទេសទឹកស្អាត និងអនាម័យបានឆ្លើយតបនឹងក្តីព្រួយបារម្ភរបស់ប្រធានមន្ទីរអភិវឌ្ឍន៏ជនបទខេត្ត ពីការបញ្ចប់បេសកកម្មរបស់អង្គការវ័តធើសេដថា ៖

ការវិវត្តនៃកម្មវិធី៖ ទីផ្សារអនាម័យយុទ្ធសាស្ត្រស្វ័យភាព (Hands-Off Market-based-sanitation)

ដំណាក់កាលទី១ 1
(២០០៩ ដល់ ២០១១)

ដំណាក់កាលទី២
(២០១២ ដល់ ២០១៧)

ដំណាក់កាលទី៣
(២០១៨ ដល់ ២០២០)

PHOTO-02-3

ការចាប់ផ្តើមរៀបចំគម្រោង និងការសាកល្បង (២០០៩ ដល់ ២០១១))

អង្គការវ័តធើសេដចាប់ផ្តើមដោយធ្វើការសិក្សាស្រាវជ្រាវស្វែងរកឱកាសនៃការអភិវឌ្ឍទីផ្សាទឹកស្អាត និងអនាម័យ។ ហើយនៅក្នុងការស្រាវជ្រាវបានបង្ហាញថា បញ្ហាអនាម័យជនបទត្រូវមានការយកចិត្តទុកដាក់ជាដំបូងទៅលើ ដំណាក់កាលទី១៖ ការចាប់ផ្តើមរៀបចំគម្រោង និងសាកល្បង និងដំណាក់កាលទី២៖ ការពង្រីកសកម្មភាព និងកិច្ចសហការ ដោយត្រូវមានការអន្តរាគមន៍ពីក្រុមហ៊ុន អ្នកផលិតបង្គន់ និងអ្នកប្រើប្រាស់បង្គន់។ ខាងក្រោមជា ឧទាហរណ៍នៃការផ្តល់ការគាំទ្រដល់អ្នកផលិត និងអ្នកប្រើប្រាស់៖

  • ការបង្កើតប្រព័ន្ធគ្រប់គ្រងផលិតផល,
  • បង្កើតគំរូនៃការដឹកជញ្ជូន,
  • ការចាប់ផ្តើមបង្កើតទីផ្សារអតិថិជន

អង្គការវ័តធើសេដក៏បានធ្វើការងារជាមួយសមាជិកក្រុមប្រឹក្សាឃុំ ក្នុងខេត្តគោលដៅរបស់អង្គការវ័តធើសេដទាំងអស់មុនពេលចាប់ផ្តើមអនុវត្តសកម្មភាពសម្របសម្រួលលើទីផ្សារនៅក្នុងឃុំនីមួយៗ។ លើសពីនេះទៅទៀត សមាជិកក្រុមប្រឹក្សាឃុំទាំងអស់ក៏បានចូលរួម នៅក្នុងការរៀបចំវិធីសាស្រ្តថ្មីនេះតាំងពីពេលចាប់ផ្តើមផងដែរ

PHOTO-02-3

ការពង្រីកសកម្មភាព និងកិច្ចសហការ

នៅក្នុងដំណាក់កាលទី២នេះរឹតតែសំខាន់ ហើយវាបានបង្ហាញឱ្យឃើញកាន់តែច្បាស់ នៃការបង្កើត កម្មវិធីទីផ្សារអនាម័យយុទ្ធសាស្រ្តស្វ័យភាព នេះ ព្រោះថាកម្មវិធីនេះមានភាពរីកចម្រើនខ្លាំង និងអាចធ្វើការពង្រីកទៅតំបន់គោលដៅផ្សេងទៀតបាន។ ហើយតាមរយៈនៃការពង្រីកសកម្មភាពពី៤ស្រុក ទៅ ៥៤ស្រុក នៅទូទាំងខេត្តគោលដៅចំនួន៨ យើងបានបង្កើតទីផ្សារមួយដែលបំរើប្រជាជនសរុបចំនួន៤០% នៃប្រជាជនកម្ពុជាទាំងអស់។ នេះដោយសារតែយើងបានប្រើប្រាស់វិធីសាស្រ្តដែលផ្តល់គុណតំលៃដល់ទីផ្សារក្នុងតំបន់ ទើបធ្វើអោយយុទ្ធសាស្ត្រទីផ្សារអនាម័យយុទ្ធសាស្រ្តស្វ័យភាពដំណាក់កាលទី២នេះមានប្រសិទ្ធិភាពខ្លាំង និង ចំណាយប្រាក់សរុបក្នុងការអនុវត្តគំរោងត្រឹមតែ ០.៧៥លានដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។
តាមរយៈការស៊ើបអង្កេត ទៅលើកត្តាដែលជំរុញឱ្យមានការទទួលបានសេវាអនាម័យប្រកបដោយនិរន្តរភាពនៅក្នុងកម្រិតខ្ពស់នេះ បានធ្វើឱ្យយើងបង្កើតកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំដល់មន្ត្រីក្រុមប្រឹក្សាក្នុងតំបន់គោលដៅរបស់យើង ហើយកម្មវិធីនេះក៏ជាផ្នែកមួយយ៉ាងសំខាន់នៃយុទ្ធសាស្ត្រដើម្បីបញ្ចប់បេសកកម្មរបស់អង្គការវ័តធើសេដ។ អង្គការវ័តធើសេដ បានបន្តផ្តល់កម្មវិធីវគ្គបណ្តុះបណ្តាលការអប់រំភាពជាអ្នកដឹកនាំ (Civic Champions)នេះដល់មន្ត្រីរាជរដ្ឋាភិបាលថ្នាក់ក្រោមជាតិជាបន្តបន្ទាប់ និងជំរុញឱ្យមានការសាងសង់បង្គន់ដោយមិនចាំបាច់មានជំនួយពីអង្គការយើងទេ។
តាមការស្រាវជ្រាវបែបស៊ីជម្រៅមួយទៀតទៅលើកម្មវិធីទីផ្សារអនាម័យ បានបង្ហាញពីអាថ៌កំបាំងដែលថាដំណោះស្រាយផ្នែកទីផ្សាអនាម័យរបស់យើងបានផ្តោតទៅលើ ផលិតផលអនាម័យសម្រាប់ទារក និងកូនក្មេង ការលាងសម្អាតដៃ និងដំណើរការនៃការសាងសង់បង្គន់អនាម័យ។

PHOTO-02-3

និរន្តរភាព

សកម្មភាពថ្នាក់ក្រោមជាតិ៖កាលពីឆ្នាំ២០១៨ អង្គការវ័តធើសេដបានបញ្ចប់បេសកកម្មរបស់ខ្លួនក្នុងការសម្របសម្រួលដោយផ្ទាល់លើកម្មវិធីទីផ្សារអនាម័យ ប៉ុន្តែក្រុមការងារថ្នាក់ខេត្តរបស់យើងនៅតែបន្តខិតខំជំរុញ និងជួយគាំទ្រដល់រាជរដ្ឋាភិបាលថ្នាក់ក្រោមជាតិឱ្យមានភាពជាម្ចាស់ក្នុងការដឹកនាំសម្របសម្រួល ទីផ្សារអនាម័យ ការដឹកនាំជំរុញឱ្យមានការគាំទ្រពីភាគីដែលពាក់ព័ន្ធក្នុងវិស័យទឹកស្អាត និងអនាម័យ និងការប្រមូលហើយតាមដានទិន្នន័យដែលនេះក៏ជាគន្លឹះសំខាន់ដើម្បីសម្រេចផែនការ ទទួលបានសេវាអនាម័យជាសកលនៅក្នុងឆ្នាំ២០៣០របស់ព្រះជាណាចក្រកម្ពុជា ។

សកម្មភាពថ្នាក់ជាតិ៖ ស្របពេលជាមួយគ្នានោះដែរ អង្គការវ័តធើសេដក៏បានធ្វើការយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលថ្នាក់ជាតិ ដើម្បីដាក់បញ្ចូលកម្មវិធីការអប់រំភាពជាអ្នកដឹកនាំទៅក្នុងផែ្នកណាមួយនៃកម្មវិធីថ្នាក់ជាតិ។ ក្រសួងមហាផ្ទៃបានមើលឃើញថាកម្មវិធីការអប់រំភាពជាអ្នកដឹកនាំនេះ អាចជាកម្មវិធីមួយរួមចំណែកយ៉ាងខ្លាំងក្នុងការគាំទ្រដល់ការធ្វើវិមជ្ឈការលើវិស័យជាច្រើន មិនត្រឹមតែលើវិស័យអនាម័យប៉ុណ្ណោះទេ។

សកម្មភាពរួមគ្នាដើម្បីនិរន្តរភាព (Collective Action) ៖: នៅក្នុងដំណាក់កាលទី៣នេះដែរ ក៏មានការដាក់បញ្ចូលនូវសកម្មភាពសម្របសម្រួលដែលមានលក្ខណៈជារចនាសម្ព័ន្ធរួមគ្នា ដើម្បីផ្សារភ្ជាប់កិច្ចសហប្រតិ្តបត្តិការក្នុងវិស័យទឹកស្អាត និងអនាម័យនៅថ្នាក់ក្រោមជាតិ ដែលរួមមានរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកសិក្សាស្រាវជ្រាវ ដែលធ្វើការលើគោលដៅរួមមួយ។
សរុបសេចក្តីមក ការបញ្ចប់បេសកកម្មរបស់អង្អការវ័តធើសេដទៅលើវិស័យទឹកស្អាត និងអនាម័យជនបទ ធ្វើឡើងដោយសារតែប្រសិទ្ធិភាព និងនិរន្តរភាពនៃការផ្តល់សេវា។ ម្យ៉ាងវិញទៀត យើងសង្កេតឃើញថា មន្ត្រីរដ្ឋាភិបាលមានភាពជាម្ចាស់ និងទំនុកចិត្តខ្ពស់ក្នុងការអនុវត្តការងាររបស់ពួកគាត់ប្រសើរជាងមុន។ ហើយភាពជាម្ចាស់ និងមានទំនុកចិត្តលើការងាររបស់ពួកគាត់នេះហើយ ដែលជាកត្តាដែលបង្ហាញថា វាជាពេលដែលរាជរដ្ឋាភិបាលអនុវត្តន៍តួនាទីរបស់ខ្លួនបានយ៉ាងល្អប្រសើរទៅលើវិស័យទឹកស្អាត និងអនាម័យជនបទ។

ទាំងអស់នេះមិនអាចទៅរួចទេ ប្រសិនបើគ្មានការចូលរួមពីក្រុមការងារដែលប្រកបដោយសន្ទុះចិត្តយ៉ាងមុះមុត។

ពួកគាត់រស់នៅក្នុងខេត្តដែលពួកគាត់បានជួយជំរុញផ្សព្វផ្សាយអោយមានការទិញនិងលក់បង្គន់អនាម័យ ហើយពេលនេះពួកគាត់កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីរដ្ឋាភិបាលថ្នាក់ក្រោមជាតិក្នុងការដឹកនាំការផ្តល់សេវាអនាម័យ។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ ពួកគាត់ជាច្រើននាក់ប្រាប់ខ្ញុំថា គ្រួសាររបស់ពួកគាត់ពិតជាមានមោទកភាពលើពួកគាត់យ៉ាងខ្លាំង នូវអ្វីដែលគាត់បានធ្វើក្នុងការងារលើកកម្ពស់និរន្តរភាពវិស័យទឹកស្អាត និងអនាម័យក្នុងមូលដ្ឋាន។