Single Blog Title

This is a single blog caption

សន្និសីទស្តីពី វិស័យអនាម័យជនបទ ដែលដឹកនាំដោយថ្នាក់ខេត្តលើកដំបូង / The first province-led rural sanitation sector conference

(English below)

ពិតជាមានកិត្តិយសខ្លាំងណាស់ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានធ្វើការថ្លែងសុន្ទរកថាបើកកម្មវិធី សន្និសីទលើកទី១៖ ភាពជាអ្នកដឹកនាំឆ្នើមដើម្បីនិរន្តភាពក្នុងវិស័យទឹកស្អាត និងអនាម័យជនបទខេត្តកំពង់ចាម ដែលដឹកនាំដោយថ្នាក់ខេត្តលើកដំបូង នៅក្នុងខេត្តកំពង់ចាម ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្ត បានចំណាយពេលដ៏មានតម្លៃ​ ចូលរួមគ្រប់សកម្មភាពទាំងអស់នៃសន្និសីទនេះផងដែរ។ សន្និសីទ បានចាប់ផ្តើមឡើងនៅក្នុងពេលវេលាដ៏តានតឹងមួយ ព្រោះតែអាកាសធាតុក្តៅខ្លាំង ហើយសាលសន្និសីទក៏រាងតូចបន្តិចសម្រាប់ផ្ទុកអ្នកចូលរួមជាងមួយរយនាក់។​ ទោះបីជាយ៉ាងណា ក៏មិនអាចបញ្ឈប់ការចូលរួមរបស់សិក្ខាកាមបានដែរ ព្រោះនៅចុងបញ្ចប់នៃកម្មវិធី មានវត្តមានរបស់មន្ត្រីថ្នាក់ក្រោមជាតិ វិស័យឯកជន និងយុវជនចំនួន១៨៥នាក់ បានចូលរួមយ៉ាងសកម្មពេញមួយថ្ងៃ ដើម្បីធ្វើការពិភាក្សាទៅលើវិធីសាស្រ្តដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងអនាម័យជនបទ។

សន្និសីទនេះ ប្រព្រឹត្តឡើងបានដោយសារតែមានការដឹកនាំរបស់ ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ចូលរួមសហការរៀបចំពីមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទ ទាំងការរៀបចំផែនការ ទីតាំងសម្រាប់ប្រជុំ ការចេញលិខិតអញ្ជើញអ្នកចូលរួម និងការដឹកនាំកម្មវិធីទាំងមូល។ ជាពិសេសទៅទៀត កម្មវិធីនេះមានការចូលរួមពីមន្រ្តីក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត ស្រុក ក្រុមប្រឹក្សាឃុំ វិស័យឯកជន និងយុវជនជាច្រើន។ ​ហើយការផ្តួចផ្តើមគំនិតរបស់ខេត្តកំពង់ចាម គឺជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យអ្នកចូលរួមជាច្រើន បានបង្ហាញនូវមោទនភាពចំពោះព្រឹត្តិការណ៍នេះ។ លើសពីនេះទៅទៀត ​ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយក នៃនាយកដ្ឋានបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ បានលើកសរសើរពីភាពជាអ្នកដឹកនាំរបស់ខេត្តកំពង់ចាមនៅក្នុងកម្មវិធីមួយរបស់ធនាគារពិភពលោកថា “ខេត្តកំពង់ចាម បានរៀបចំសន្និសីទមួយដែលអញ្ជើញគ្រប់អ្នកពាក់ព័ន្ធទាំងអស់ចូលរួមដែលពិភាក្សាលើការងារទឹកស្អាតនិងអនាម័យ នេះជាការប្រសើរណាស់ ហើយយើងអាចឃើញពីការខិតខំប្រឹងប្រែងរបស់អភិបាលរងទទួលបន្ទុកផ្នែកទឹកស្អាតនិងអនាម័យ” ។

បន្ថែមពីនេះទៅទៀត មន្ត្រីរៀបចំកម្មវិធីបានអញ្ជើញ អតីតប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង លោក ហុក បូទី មកចូលរួមសន្និសីទផងដែរ។ ខណៈពេលនោះដែរ លោក​ហុក បូទី បានចូលរួមនិងចែករំលែកបទពិសោធន៍ថា “អ្នកត្រូវតែប្រាកដថាមានការចូលរួម និងការគាំទ្រពីថ្នាក់ដឹកនាំខេត្ត នៅពេលដែលធ្វើការនៅក្នុងវិស័យអនាម័យជនបទ”។ តាមរយៈការចែករំលែករបស់គាត់  គាត់បានសង្កត់ធ្ងន់ថា ថ្ងៃនេះជាថ្ងៃទីមួយនៃការចូលនិវត្តន៍របស់គាត់ តែគាត់នៅតែចូលរួមនិងនិយាយពីសារៈសំខាន់នៃភាពជាអ្នកដឹកនាំនៅក្នុងសន្និសីទស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនេះ។ ម្យ៉ាងវិញទៀត ក៏មានយុវជនមួយក្រុមនៅក្នុងខេត្តកំពង់ចាម បានចូលរួមចែករំលែកមតិយោបល់មួយចំនួនផងដែរ។ ដោយយុវជនម្នាក់បានឆ្លុះបញ្ចាំងថា “រដ្ឋាភិបាលថ្នាក់ជាតិមានផែនការសកម្មភាពយ៉ាងល្អ ប៉ុន្តែ បញ្ហាប្រឈមនៅតែមាន នៅពេលដែលអនុវត្តជាក់ស្តែងនៅក្នុងសហគមន៍ ដូច្នេះរដ្ឋាភិបាលថ្នាក់ជាតិត្រូវតែជួយការគាំទ្រដល់អាជ្ញាធរមូលដ្ឋាន” ។

ការដឹកនាំរៀបចំកម្មវិធីដោយ ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងការសហការជាមួយមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ជាគំរូដ៏ល្អមួយនៃការផ្លាស់ប្តូរសកម្មភាពនៅក្នុងវិស័យអនាម័យជនបទ។ កាលពីប៉ុន្មានឆ្នាំកន្លងមក នៅក្រោមការសម្របសម្រួលដោយផ្ទាល់របស់អង្គការវ័តធើសេដ លើទីផ្សារអនាម័យជនបទ បានរៀបចំសន្និសីទនេះសម្រាប់វិស័យឯកជន​ និងអ្នកពាក់ព័ន្ធ​ ដែលធ្វើការងារលើអនាម័យជនបទ ឱ្យមានការផ្សារភ្ជាប់បណ្តាញទំនាក់ទំនង និងសហការគ្នា។ ហើយនៅក្នុងរយៈពេល៣ឆ្នាំ ចាប់តាំងពីសន្និសីទលើកដំបូង យើងបានកាត់បន្ថយការគាំទ្ររបស់យើងបន្តិចម្តងៗ ដោយបានលើកទឹកចិត្តដល់រដ្ឋាភិបាលឱ្យចាប់យកព្រឹត្តិការណ៍នេះជាឱកាសដើម្បីបង្កើនកិច្ចសហការ។

ខេត្តកំពង់ចាម ជាខេត្តដែលមានកម្រិតស្តង់ដាខ្ពស់ក្នុងភាពជាដឹកនាំ ហើយខេត្តផ្សេងៗទៀតកំពុងយកចិត្តទុកដាក់រៀនសូត្រទៅតាមសកម្មភាពទាំងនេះ។ ។

អង្គការវ័តធើសេដ បាននិងកំពុងអនុវត្តយុទ្ធសាស្រ្តនៃការបញ្ចប់បេសកកម្មជាបណ្តើរៗ ដែលជាហេតុផលមួយនៃការផ្តល់សេវាប្រកបដោយនិរន្តរភាព ចាប់តាំងពីការចាប់ផ្តើមនៃការងាររបស់ខ្លួន។​ ឆ្នាំ២០២១ ជាឆ្នាំចុងក្រោយនៃយុទ្ធសាស្ត្រដែលយើងនឹងត្រូវបញ្ចប់បេសកម្មរបស់យើង។​ ហើយក្នុងរយៈពេលពេញមួយឆ្នាំនេះ យើងនឹងធ្វើការចងក្រងឯកសារនៅក្រោយពេលបញ្ចប់បេសកកម្ម និងដំណើរការនៃការចាកចេញពីទីផ្សារអនាម័យនៅតាមជនបទ​នៅកម្ពុជា នៅលើ ប្លុក និងក្នុងសេចក្តីប្រកាសព័ត៌មានរបស់យើង។


It seemed that the Sanitation Industry Conference in Kampong Cham province was off to a bumpy start. It was a hot morning (even for Cambodia), and temperatures were still rising. Early conference participants learned that there was only one classroom booked for the conference, and it would have to hold over one hundred people.

But it would take much more than a crowded room to deter participants. In the end, 185 local officials and private sector representatives not only attended, they stayed for the eight-hour day focused on how to address rural sanitation challenges. The Kampong Cham Deputy Provincial Governor attended every session. Flanked by televisions crews and cameras, the Provincial Governor gave the opening speech.

In addition to the strong show of support from top leadership, this conference was budgeted, co-funded, planned, and organized down to the invitation letters by provincial government officials. Kampong Cham’s initiative is a first for the Cambodian government, and a point of pride expressed by many who came for the event.

At the invitation of the government organizing team, a director from a neighboring province gave a keynote speech, “when working in rural sanitation you need to make sure the leaders at the top participate and aren’t passive.” Throughout his speech, he emphasized that he chose to spend the first day of his retirement at this WASH sector conference to talk about the importance of leadership.

Nodding along to the speech were youth delegates from the Union of Youth Federations of Cambodia. One delegate reflected, “the national government has a perfect action plan. But when it comes to actual practice in the communities, the national government will need to support local authorities – and that’s the challenge.”

That the government funded and led the event in Kampong Cham is a good example of the shift in roles in the rural sanitation sector that WaterSHED has been working towards. In previous years, when WaterSHED directly facilitated the rural sanitation market, we organized provincial industry conferences for private and public actors working on rural sanitation to network and collaborate. In the 3 years since the first conference, we gradually reduced our involvement while encouraging government to view the events as opportunities to increase collaboration.

Kampong Cham has set the bar high for province-led sector leadership, and other provinces are taking notice.

WaterSHED has been implementing a progressive exit strategy, one that leaves behind sustainable service delivery, since the beginning of its work. 2020 marks the last year of this strategy where we will sunset the organization. Throughout the year, we will document the thinking behind – and the process of – exiting the Cambodian rural sanitation market here on the blog and in our newsletter.