Single Blog Title

This is a single blog caption

ប្រវត្តិជោគជ័យរបស់លោក ឡុង ប៊ុនហៀង ក្រោយចូលរួមក្នុងកម្មវិធីការអប់រំភាពជាអ្នកដឹកនាំ / Civic Champions profile – Long Bunheang

(English below)

«តួនាទីធំ ការទទួលខុសត្រូវក៏ធំដែរ»។ នេះគឺជាទស្សនៈដែលត្រូវនឹង លោក ឡុង ប៊ុនហៀង។

ក្នុងវ័យ៥៥ឆ្នាំ លោក ឡុង ប៊ុនហៀង បានធ្វើជាថ្នាក់ដឹកនាំស៊ីវិលមួយរូប អស់រយៈពេលជាង២០ឆ្នាំមក ហើយ។ លោក ប៊ុនហៀង បានចាប់ផ្តើមតួនាទីជាម្រធានភូមិ កាលពីឆ្នាំ១៩៩៣ នៅក្នុងភូមិក្រាំងថ្នល់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្រោយមក នៅឆ្នាំ២០០២ លោក ក៏បានទទួលការបោះឆ្នោតជ្រើសរើសអោយធ្វើជាសមាជិកក្រុមប្រឹក្សាឃុំ ហើយបានឈ្នះឆ្នោតក្នុងរយៈពេល៣អាណត្តិជាប់គ្នា។ បច្ចុប្បន្ន លោក ប៊ុនហៀង នៅបន្តតួនាទីដឹកនាំរបស់ខ្លួននោះដដែល។

លោក ប៊ុនហៀង​ បានខិតខំចំណាយពេលជាងពាក់កណ្តាលជីវិតលោក មិនថាក្នុងជួរការងារផ្លូវការ ឬការងារផ្ទាល់ខ្លួន ដើម្បីធ្វើយ៉ាងណាអោយវិស័យអនាម័យក្នុងសហគមន៍លោកមានភាពប្រសើរឡើង។ នៅក្នុងឆ្នាំ២០០៩ លោកប៊ុនហៀងបានចាប់ដៃសហការជាមួយ អ្នកស្រី កូវ សៀងឡុយ ជាអាជីវករផ្តត់ផ្គង់បង្គន់អនាម័យមានតម្លៃទាបប្រចាំតំបន់ម្នាក់ដែលទទួលបានការជួយគាំទ្រពីអង្គការវ័តធើសេដ ដោយក្នុងនោះ លោកធ្វើជាភ្នាក់ងារផ្សព្វផ្សាយលក់បង្គន់អនាម័យដល់ប្រជាពលរដ្ឯ។

លោក ប៊ុនហៀង បានមានប្រសាសន៍ថា៖ «ខ្ញុំតែងតែចាប់អារម្មណ៍លើវិស័យអនាម័យនេះណាស់។ ​ពីមុន នៅក្នុងភូមិខ្ញុំ អនាម័យមានកម្រិតទាបមែនទែន គឺមានប្រជាពលរដ្ឋប្រហែលជា១០%ប៉ុណ្ណោះ ដែលមានបង្គន់អនាម័យប្រើប្រាស់ ចំណុចនេះហើយដែលជំរុញអោយខ្ញុំក្លាយជាភ្នាក់ងារផ្សព្វផ្សាយលក់បង្គន់ នៅក្នុងឃុំរបស់ខ្ញុំ។»

នៅក្នុងនាមជាឪពុក ជាមេគ្រួសារ ជាភ្នាក់ងារផ្សព្វផ្សាយ​ ជាកសិករ និង ជាសមាជិកក្រុមប្រឹក្សាឃុំផង មិនមែនជារឿងងាយស្រួលនោះទេ សម្រាប់ លោក ប៊ុនហៀង។  អ្វីដែលលំបាកបំផុតសម្រាប់លោក គឺនៅពេលដែលលោកបានផ្លាស់ប្តូរតួនាទីពីប្រធានភូមិ ដែលធ្លាប់តែគ្រប់គ្រងប្រជាពលរដ្ឋប្រហែល១០០គ្រួសារ មកធ្វើជាសមាជិកក្រុមប្រឹក្សាឃុំ ដែលតម្រូវអោយលោកគ្រប់គ្រងប្រជាពលរដ្ឋជាង២០០០      គ្រួសារ។ ទោះជាយ៉ាងនេះក្តី តួនាទីថ្មីនេះបានផ្តល់ឱកាសអោយលោកចូលរួមដោះស្រាយបញ្ហាជូន    ប្រជាពលរដ្ឋក្នុងឃុំបានកាន់តែច្រើន។

ជាអ្នកដឹកនាំថ្នាក់ឃុំផង ជាភ្នាក់ងារផ្សព្វផ្សាយលក់បង្គន់អនាម័យផង (ព្រួញមួយបាញ់បានសត្វពីរ)

លោក ប៊ុនហៀង ទទួលស្គាល់ថាការងារទាំងពីរដែលលោកធ្វើ ជាភ្នាក់ងារផ្សព្វផ្សាយលក់បង្គន់             អនាម័យនេះ និង ជាថ្នាក់ដឹកនាំឃុំម្នាក់  គឺជួយបំពេញអោយគ្នាទៅវិញទៅមក។ នៅក្នុងនាមជាសមាជិកក្រុមប្រឹក្សាឃុំ លោកទទួលខុសត្រូវទៅលើគម្រោងអភិវឌ្ឍន៍ឃុំផ្សេងៗរួមមាន ការកសាងហេដ្ឋារចនា    សម្ព័ន្ធ និងការលើកកម្ពស់វិស័យអនាម័យជាដើម។ ជារៀងរាល់ខែ នៅពេលមានកិច្ចប្រជុំក្រុមប្រឹក្សាឃុំ លោកតែងតែដាក់បញ្ចូលបញ្ហាអនាម័យនៅក្នុងរបៀបវារៈការប្រជុំជានិច្ច។

លោក ប៊ុនហៀង បានបន្តថា៖​ «ការធ្វើរជាភ្នាក់ងារផ្សព្វផ្សាយលក់បង្គន់អនាម័យនេះ បានធ្វើអោយ    គុណភាពការងារខ្ញុំប្រសើរជាងមុនខ្លាំង។ ខ្ញុំអាចធ្វើការដោយផ្ទាល់ជាមួយប្រជាពលរដ្ឋក្នុងឃុំខ្ញុំ ហើយស្វែងយល់កាន់តែច្រើនពីពួកគាត់ និងបញ្ហាផ្សេងៗដែលពួកគាត់ជួបប្រទះ មិនត្រឹមតែបញ្ហាអនាម័យនោះទេ។ ប្រជាពលរដ្ឋគាត់ជឿទុកចិត្តខ្ញុំ និងរបៀបធ្វើការខ្ញុំ។​ មកដល់បច្ចុប្បន្ន ខ្ញុំត្រូវបានបោះឆ្នោតជ្រើសតាំងអោយធ្វើក្រុមប្រឹក្សាឃុំ ៣អាណត្តិហើយ។

នៅពេលសួរថា តើអ្វីជាកត្តាជំរុញទឹកចិត្តខ្លាំងបំផុតរបស់លោកកសម្រាប់ធ្វើជាភ្នាក់ងារផ្សព្វផ្សាយលក់បង្គន់អនាម័យ លោក ប៊ុនហៀង បានបង្ហាញអំពីសេចក្តីស្រលាញ់របស់ខ្លួនខាងវិស័យនេះ ដែលលោក ចាត់ទុតថាជាអាទិភាពចម្បងក្នុងការសម្រេចចិត្តធ្វើការងារនេះ។ លោកចង់ឃើញប្រជាពលរដ្ឋទាំងអស់ក្នុងឃុំ បោះបង់ចោលការបន្ទោរបង់ពាសវាលពាសកាល ហើយងាកមកសាងសង់បង្គន់ប្រើប្រាស់ដើម្បីទទួលបានអនាម័យ​ និងសុខភាពល្អ។

អាថ៌កំបាំងនៃភាពជោគជ័យការផ្សព្វផ្សាយលក់បង្គន់របស់លាក

បច្ចុប្បន្ន មានប្រជាជនប្រមាណជា២,០០០គ្រួសារ កំពុងរស់នៅក្នុងឃុំមហាសាង ហើយក្នុងនោះបង្គន់  អនាម័យដែលបានសាងសង់រួចមានប្រមាណ១,១០០បង្គន់។ យ៉ាងតិចណាស់៣៥%នៃបង្គន់ទាំងនេះ បានមកពីការខិតខំប្រឹងប្រែងជំរុញរបស់លោក ប៊ុនហៀង។ លោកក៏បានអោយដឹងដែរថា​ ប្រហែល៧០% នៃចំនួនគ្រួសារទាំងអស់ក្នុងឃុំអាចប្រើប្រាស់បង្គន់អនាម័យបាន នេះដោយសារតែប្រជាពលរដ្ឯភាគច្រើន អោយសាច់ញាតិរបស់ពួកគេចូលរួមប្រើដែរ។

ការធ្វើជាភ្នាក់ងារផ្សព្វផ្សាយ ក៏មានភាពងាយស្រួលខ្លះដែរ សម្រាប់លោក ប៊ុនហៀង​ ដោយសារតែតួនាទីបច្ចុប្បន្នរបស់លោកជាក្រុមប្រឹក្សាឃុំ។ យ៉ាងណាមិញ លោកបានបង្ហើបពីអាថ៌កំបាំងនៃភាពជោគជ័យរបស់ខ្លួនដូច្នេះថា៖ «ដើម្បីជំរុញប្រជាជនឱ្យសាងសង់បង្គន់ យើងត្រូវសហការជិតសិ្នតជាមួយថ្នាក់ដឹកនាំភូមិ ពោលគឺ ប្រធានភូមិតែម្តង»។ ជារៀងរាល់ខែ​​ លោកចុះជួបប្រធានភូមិ និងពិភាក្សាអំពីផែនការ  អភិវឌ្ឍន៍របស់ពួកគាត់។ លោកតែងតែលើកទឹកចិត្តដល់ប្រធានភូមិអោយបញ្ចូលបញ្ហាអនាម័យ ជា

អាទិភាពមួយរបស់ភូមិ និងបន្តពន្យល់ដល់ប្រជាពលរដ្ឯដែលមិនទាន់សាងសង់បង្គន់អោយចូលរួមធ្វើទាំងអស់គ្នា។ លើសពីនេះទៀត លោកតែងតែទៅចូលរួមរាល់ការប្រជុំទាំងអស់ក្នុងភូមិទាំង២៦ ក្នុងឃុំ     មហាសាង និងចុះជួបប្រជាពលរដ្ឋតាមផ្ទះ ដើម្បីលើកកម្ពស់ការយល់ដឹងអ្នកទាំងនោះពីសារៈសំខាន់នៃការប្រើប្រាស់បង្គន់អនាម័យ។

ក្តីរំពឹងមួយរបស់​ លោក ប៊ុនហៀង​ គឺចង់ទទួលបានការបណ្តុះបណ្តាលស្តីពីការផ្សព្វផ្សាយគាំទ្រប្រកប ដោយប្រសិទ្ធភាព នៅពេលដែលលោកកំពុងព្យាយាមរកយុទ្ធសាស្រ្តអោយកាន់ជោគជ័យថែមទៀត ដើម្បីជំរុញប្រជាពលរដ្ឯក្នុងឃុំរបស់លោកអោយយល់ដឹង និងអោយតម្លៃលើអនាម័យកាន់តែច្រើន។ លោកសង្ឃឹមថា នៅឆ្នាំ២០២៥ គ្រប់គ្នានៅក្នុងឃុំរបស់លោកអាចមានបង្គន់អនាម័យប្រើប្រាស់គ្រប់ៗគ្នា។


With great power, comes great responsibility. This concept holds true for Long Bunheang.

At the age of 55, Bunheang has been a civic leader for more than 20 years. He began as a village chief in 1993 in Kraing Tnol village, Moha Sang Commune. Later in 2002, he was elected for his first of now three consecutive terms as a member to the Commune Council. He continues to serve the office in Moha Sang Commune, Phnom Srouch District, Kampong Speu Province.

Bunheang has dedicated half of his life to sanitation improvement in his community both professionally and personally. In 2009, he teamed up with Gov Seang Loy, a WaterSHED-supported supplier of low cost latrines, serving as a commissioned sales agent.

“I have always been interested in the sanitation field since I was working in the PDRD [Provincial Department of Rural Development]. In my village before, the sanitation situation was really poor as only about 10% of people had toilets — that’s why I wanted to be the sales agent working for my commune,” he said.

Being a father, husband, sales agent, farmer and member of the commune council at the same time is not easy for Bunheang. The hardest part was when he changed his position from the village chief, having only around 100 families under his authority, to a member of the commune council with more than 2,000 families. But this provides him the opportunity to help more people in his area.

A Civic Leader and a Sale Agent—One Stone Two Birds

Bunheang acknowledges that his job as the sale agent has complemented his civic duty and vice versa. Working in the Commune Council, Bunheang is responsible for development projects in his commune, in which building infrastructure and improving sanitation are included. Every month at the commune council meeting, he never fails to put sanitation on the agenda.

“Working as the sales agent has improved my quality of work tremendously. I was able to interact with the villagers under my authority and get to know them and all their concerns not limited to just sanitation. People trust me and my working style; I have been elected for three terms now,” he added.

When asked about his strongest motivation to work as a sales agent, Bunheang indicated his passion for sanitation is his priority. He envisions that all people in the commune will forgo the practice of open defecation and purchase a toilet leading to better hygiene.

Secret behind the sales success

Around 2,000 families are residing in Moha Sang Commune, and approximately 1,100 toilets have already been built. Of all these toilets, at least 35% are the result of Bunheang’s effort. From each sale, he earns $1.25 sales commission fee from the supplier Seang Loy. According to Bunheang, about 70% of the families have access to improved sanitation as toilets are often shared among relatives.

Being a sales agent is easier for Bunheang partly thanks to his current role. However, he revealed his secret behind this success: “to urge people to build toilets, we need to work closely with the authority at the village level—the village chief.” Every month, Bunheang visits village chiefs and discusses their development plans. He always encourages the village chiefs to include sanitation as a priority and continues talking with the people who have not built their latrine yet. Moreover, Bunheang often makes a regular trip to join all meetings of all the 26 villages in Moha Sang Commune and visits door-to-door to raise people’s awareness of using toilets.

On Bunheang’s wish list is to receive training on effective advocacy as he strives for more successful strategies to get people in his commune to understand and value sanitation more. He hopes that by 2015, everyone in his commune has access to a latrine.

The Civic Champion is supported by Grand Challenges Canada.