From NGO-led to Government-led: Civic Champions Leadership Development Program in Cambodia
កម្មវិធីការអប់រំភាពជាអ្នកដឹកនាំនៅក្នុងប្រទេសកម្ពុជា៖ ការផ្លាស់ប្តូរពីការដឹកនាំរៀបចំដោយអង្គការក្រៅរដ្ឋាភិបាល មកជាការដឹកនាំរៀបចំដោយរាជរដ្ឋាភិបាលវិញម្តង
(Khmer below)
In February (that vaguely mystical time before COVID-19), the latest iteration of the Civic Champions training program kicked off. After multiple iterations since 2013, this one will be the last one supported by WaterSHED.
Why? Because this year’s program is the first to be led by a coordinated government effort. Read more about our national partnership work.
Per the cascade-training model, Civic Champions begins with the Master Training of Trainers (MToT). Previously, WaterSHED staff would serve as master trainers who would train government trainers. In this iteration, a selected group of Ministry of Interior and Ministry of Rural Development officials is serving as the master trainers.
At each stage of the Civic Champions cascade training, future trainers are led through the same curriculum that commune-level officials experience as the end trainees of the program. This time, MOI and MRD revised and co-created training materials for the next stage of the cascade training model, a Provincial Training of Trainers (PToT).
Following the MToT in February, the master trainers from MOI and MRD met periodically over the next two months to edit and finalize the curriculum. Until the end of 2020, this government team is conducting a series of three training sessions for provincial trainers across the country, who in turn go on to train commune councilors (the ‘Civic Champions’). WaterSHED is supporting this process with advice when needed.
Both the Ministries of Interior and Rural Development have the responsibility to work together towards Cambodia’s National Action Plan to achieve universal sanitation by 2025. However, the MToT was the first time many officials had met in person. Even for others who have worked together in the same department for years, participants expressed that they felt much closer to their colleagues.
Ensuring the legacy of one of the most significant components of the system-strengthening efforts that resulted in WaterSHED’s highly efficient sanitation market building success will be critical to its sustainability. Our vision, that is shared by government, is for Civic Champions to be implemented nationwide under the patronage of the Ministry of Interior and integrated with the curriculum of the National Department of Training for elected officials. The Civic teams (WaterSHED and national government) are pushing this vision forward together.
នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ កម្មវិធីការអប់រំភាពជាអ្នកដឹកនាំចុងក្រោយត្រូវបានរៀបចំឡើង(ពេលនោះមិនទាន់មានជំងឺកូវីដ-១៩ មកដល់ប្រទេសកម្ពុជានៅឡើយទេ)។ ក្រោយពីបានធ្វើវគ្គបណ្តុះបណ្តាលជាច្រើន តាំងពីឆ្នាំ២០១៣មក នេះជាវគ្គបណ្តុះបណ្តាលចុងក្រោយដែលអង្គការវ័តធើសេដចូលរួមក្នុងការរៀបចំ។
ហេតុអ្វីបានជាស្ថាប័ននេះសម្រេចធ្វើដូចនេះ? ចំលើយគឺ ឆ្នាំនេះជាឆ្នាំដំបូងដែលរាជរដ្ឋាភិបាលបានធ្វើការដឹកនាំរៀបចំកម្មវិធីការអប់រំភាពជាអ្នកដឹកនាំដោយខ្លួនឯង ។ សូមអានព័ត៌មានបន្ថែមអំពីភាពជាដៃគូរវាងអង្គការវ័តធើសេដ និងរាជរដ្ឋាភិបាលថ្នាក់ជាតិតាមតំណរនេះ។
យោងទៅតាមគំរូនៃការបណ្តុះបណ្តាលលក្ខណៈពីរ៉ាមីត កម្មវិធីការអប់រំភាពជាអ្នកដឹកនាំរបស់អង្គការ វ័តធើសេដ ចាប់ផ្តើមដោយការផ្តល់វគ្គបណ្តុះបណ្តាលគ្រូបង្គោល (Master Training of Trainers, MToT)។ កាលពីវគ្គមុនៗ គ្រូបង្គោលគឺជាបុគ្គលិកប្រចាំតំបន់មូលដ្ឯានរបស់អង្គការវ័តធើសេដ ហើយពួកគេធ្វើការបង្រៀនបន្តដល់ថ្នាក់ដឹកនាំកម្រិតខេត្ត/ស្រុក រួចថ្នាក់ដឹកនាំទាំងនោះក្លាយជាគ្រូបង្គោលបង្រៀនបន្តដល់មន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់។ ដោយឡែក សម្រាប់វគ្គឆ្នាំ២០២០នេះវិញ អង្គការវ័តធើសេដផ្តល់ការ បណ្តុះបណ្តាលដល់មន្ត្រីជំនាញ មកពីក្រសួងមហាផ្ទៃ និង ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីអោយពួកគាត់ក្លាយជាគ្រូបង្គោលបន្ត។
ក្នុងវគ្គនីមួយៗនៃការបណ្តុះបណ្តាលកម្មវិធីការអប់រំភាពជាអ្នកដឹកនាំ គ្រូបង្គោលនឹងទទួលបានការបណ្តុះបណ្តាលដូចគ្នានឹងមន្ត្រីក្រុមប្រឹក្សាឃុំសម្រាប់វគ្គនេះដែរ (២០២០) ក្រសួងមហាផ្ទៃ និង ក្រសួងអភិវឌ្ឍន៍ជនបទបានរួមគ្នាកែសម្រួលនិងបង្កើតឯកសារបង្រៀន សម្រាប់ដំណាក់កាលបន្ទាប់នៃវគ្គបណ្តុះបណ្តាលបែបពីរ៉ាមីត ពោលគឺការបណ្តុះបណ្តាលទៅគ្រូបង្គោលកម្រិតខេត្ត/ស្រុក (Provincial Training of Trainers, PToT)។
ក្រោយពីមានការបណ្តុះបណ្តាលគ្រូបង្គោលកាលពីខែកុម្ភះកន្លងមក គ្រូបង្គោលមកពីក្រសួងមហាផ្ទៃ និង ក្រសួងអភិវឌ្ឍន៍ជនបទ បានជួបប្រជុំគ្នាតាមពេលកំណត់ ដើម្បីកែសម្រួល កម្មវិធីបង្រៀន។ បន្ទាប់មក រហូតដំណាច់ឆ្នាំ២០២០ ក្រុមគ្រូបង្គោល នឹងរៀបចំវគ្គបណ្តុះបណ្តាលជាស៊េរីចំនួន៣ដង ដល់ថ្នាក់ខេត្ត/ស្រុក ហើយថ្នាក់ខេត្ត/ស្រុកនឹងធ្វើការបណ្តុះបណ្តាលបន្តដល់ក្រុមប្រឹក្សាឃុំ។ បច្ចុប្បន្នអង្គការវ័តធើសេដ កំពុងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសលើដំណើរការមួយនេះ និងជំរុញអោយមានការអនុវត្តជំហ៊ានបន្ទាប់ ។
ក្រសួងមហាផ្ទៃ និង ក្រសួងអភិវឌ្ឍន៍ជនបទ មានតួនាទីក្នុងការធ្វើការជាមួយគ្នាក្នុងការជំរុញផែនការ យុទ្ធស្រាស្តជាតិ អោយជោគជ័យទៅលើ ការទទួលបាននូវអនាម័យជាសកលនៅក្នុងឆ្នាំ២០២៥ ។ ការបណ្តុះបណ្តាលគ្រូបង្គោលនេះ គឺជាលើកទីមួយដែលមន្ត្រីជាច្រើនពីក្រសួងទាំងពីរបានមកជួបជុំគ្នាធ្វើការលើកម្មវិធីការអប់រំភាពជាអ្នកដឹកនាំ ។ សូម្បីតែមន្ត្រីដែលបានធ្វើការជាមួយគ្នានៅក្នុងនាយកដ្ឋានតែមួយអស់រយៈពេលជាច្រើនឆ្នាំ ក៏បានបញ្ចេញចំណាប់អារម្មណ៍ថាគាត់មានភាពជិតស្និទ្ធជាងមុនជាមួយសហការីរបស់ខ្លួន។
សម្រាប់អង្គការវ័តធើសេដ ការជំរុញឱ្យមានការអនុវត្តកម្មវិធីការអប់រំភាពជាអ្នកដឹកនាំបន្តនៅថ្ងៃខាងមុខ គឺជាកត្តាមួយសំខាន់បំផុត ក្នុងការពង្រឹងប្រព័ន្ធហើយកម្មវិធីនេះមចំណែកយ៉ាងសំខាន់ក្នុងការធានាភាពជោគជ័យ និងនិរន្តរភាព នៃកម្មវិធីផ្សារអនាម័យ និង ។ ចក្ខុវិស័យរបស់អង្គការវ័តធើសេដ ដែលគាំទ្រដោយរាជរដ្ឋាភិបាល គឺចង់អោយកម្មវិធីការអប់រំភាពជាអ្នកដឹកនាំបន្តអនុវត្តនៅទូទាំងប្រទេស ក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃ និង ត្រូវបានដាក់បញ្ចូលជាមួយកម្មវិធីបង្រៀនផ្សេងៗទៀតរបស់នាយកដ្ឋានបណ្តុះបណ្តាលសម្រាប់មន្ត្រីរាជការ។ ក្រុមការងារនៃកម្មវិធីការអប់រំភាពជាអ្នកដឹកនាំ (អង្គការវ័តធើសេដ និង ក្រសួងទាំងពីរ) កំពុងធ្វើការរួមគ្នាដើម្បីជំរុញចក្ខុវិស័យនេះឱ្យឆ្ពោះទៅមុខ ។