Institutionalizing Novel Development Programs / ការទទួលស្គាល់ជាផ្លូវការនៃកម្មវិធីអភិវឌ្ឍន៍ថ្មី (កម្មវិធីការអប់រំភាពជាអ្នកដឹកនាំ)
(Khmer below)
How do promising development models or programs become mainstreamed by national governments? This is a critical question in regards to WaterSHED’s exit strategy. Chea Sang, Government Partnerships Manager, reflects on the effort to embed our successful Civic Champions program within the Cambodian national government system.
A former peace-building & conflict resolution trainer on the border between Cambodia and Thailand, Sang never pictured herself working in water, sanitation and hygiene. She made the jump from peace-building to sanitation market building after learning about WaterSHED’s unique approach to development. She sees WaterSHED’s approach as novel in that,
“WaterSHED provides leadership training instead of giving or selling toilets. Because, even when all households have latrines, there will still be sanitation related problems that need to be solved. By strengthening government capacity, our training isn’t one solution, it’s many.”
An NGO exiting sounds good, but Sang leads the challenging task of implementing on the ground. Specifically, Sang’s team of two (including herself) is responsible for working with the relevant ministries in the government to integrate transformational leadership programming like Civic Champions into the standard training regime for administrators and government officials.
The Civic Champions program has now trained over 1,000 commune councilors in public speaking, planning, strategic thinking and other leadership skills—resulting in thousands of toilets sold and installed without subsidies. However, who will train the remaining 10,000 councilors across Cambodia? And what about the new ones that come with turnover and growth?
While undeniably complicated, Sang sees the opportunity to align national and local actors in the system to take Civic Champions forward as a government program. She says,
“Commitment might vary from province to province. By working strategically with the national government—who is invested in taking ownership and implementing Civic Champions—we are securing consistent accountability and oversight of programs.”
Given Civic Champion’s focus on foundational skills necessary for effective government leadership rather than on sector specific technical knowledge, Sang and the team identified early on that key departments within the Ministry of Interior (MOI) have both the mandate and the influence to scale a new leadership program nationwide.
WaterSHED has been working hard since 2018 to broker an agreement with the Ministry of Interior to work collaboratively on a government-led “pilot” of the Civic program (pilot in quotes because while the NGO has piloted, scaled, and implemented various hybrids of the program since 2013, this would be a trial for the government to lead the program themselves). With an MOU (Memorandum of Understanding) signed in 2018, MOI began observing and monitoring the Civic Champions ‘hybrid’ iteration (then the latest in a string of iterations since 2013). In 2019, WaterSHED, MOI, and the Ministry of Rural Development (MRD) got to work co-designing a ‘government-led’ iteration. MOI views this as a pilot program that could be implemented nationwide. Those 10,000 commune councilors should get ready for some trust falls (just kidding, they don’t do trust falls).
The government-led iteration was off to a strong start before COVID-19. After a few months pause, the teams resumed the trainings in July, and we wrote a bit about that here.
For Sang, government budgets are a key indicator of government commitment.“This year, we are seeing several positive signs that government partners are invested long-term. All of the [subnational government] officers that joined the program have allocated the [training] in their budget, and WaterSHED does not even pay for national or provincial per diem, travel expenses, or accommodations anymore.”
When asked if she thought that WaterSHED’s exit is unique, Sang expressed her opinion that an exit is not only a logical step for WaterSHED, but for all foreign-funded development organizations:
“Everything will have their end and missions will be completed. To better serve communities and have a lasting effect, every foreign-funded NGO should think about their legacy. We Cambodians are moving forward, the country is moving forward. We will not stay an undeveloped country. Government and foreign NGOs need to think about a good strategy to build capacity now to prepare for the future that is coming.”
តើយើងត្រូវធ្វើរបៀបណា ដើម្បីឱ្យគំរូឬកម្មវិធីការអភិវឌ្ឍន៍ថ្មីៗដែលអាចទទួលជោគជ័យ ត្រូវបានទទួលស្គាល់និងយកទៅអនុវត្តដោយរាជរដ្ឋាភិបាលថ្នាក់ជាតិ? សំណួរនេះពិតជាសំខាន់ណាស់សម្រាប់យុទ្ធសាស្ត្រនៃការបញ្ចប់បេសកកម្មរបស់អង្គការវ័តធើសេដ។ កញ្ញា ជា សាង ប្រធានកម្មវិធីការអប់រំភាពជាអ្នកដឹកនាំថ្នាក់ជាតិ បានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងបញ្ចូលជាផ្លូវការនៃកម្មវិធីការអប់រំភាពជាអ្នកដឹកនាំដ៏ជោគជ័យរបស់អង្គការវ័តធើសេដ ទៅក្នុងប្រព័ន្ធរាជរដ្ឋាភិបាលថ្នាក់ជាតិនៃប្រទេសកម្ពុជា។
កាលដើមឡើយ កញ្ញា សាង ជាអតីតគ្រូបណ្តុះបណ្តាលអំពី ការបង្កើតសន្តិភាពនិងដោះស្រាយជម្លោះនៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ កញ្ញា មិនដែលនឹកស្មានថាបានមកធ្វើការងារលើវិស័យទឹកស្អាត និងអនាម័យនោះឡើយ។ ប៉ុន្តែក្រោយពីបានស្វែងយល់ពីវិធីសាស្រ្តអភិវឌ្ឍរបស់អង្គការ វ័តធើសេដ កញ្ញា ពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើវិធីសាស្ត្រនេះ ហើយក៏បានប្តូរការងារមកខាង វិស័យទីផ្សារអនាម័យនេះវិញ។ កញ្ញា យល់ឃើញថាវិធីសាស្រ្តរបស់អង្គការវ័តធើសេដជាវិធីសាស្ត្រថ្មីស្រឡាងមួយ ដែលនៅក្នុងនោះ «អង្គការវ័តធើសេដ ផ្តល់ការបណ្តុះបណ្តាលលើភាពជាអ្នកដឹកនាំ ជំនួសការចែកឬលក់បង្គន់ទៅប្រជាពលរដ្ឋ។ ពីព្រោះថា ទោះបីជាគ្រប់ក្រុមគ្រួសារទាំងអស់មានបង្គន់អនាម័យប្រើប្រាស់ក៏ដោយ ក៏បញ្ហាទាក់ទងនឹងអនាម័យនឹងនៅតែបន្តមាន ដែលចាំបាច់ត្រូវតែដោះស្រាយដដែល។ ដូច្នេះ ការពង្រឹងសមត្ថភាពរបស់មន្ត្រីក្នុងជួររាជរដ្ឋាភិបាលពិតជាសំខាន់ខ្លាំងណាស់។ តាមរយៈការពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំ កម្មវិធីរបស់យើងមិនមែនជាដំណោះស្រាយបញ្ហាតែមួយមុខនោះទេ តែវាជាដំណោះស្រាយបញ្ហា និងសេវាកម្មជាច្រើនប្រភេទ»។
ការបញ្ចប់បេសកកម្មរបស់អង្គការមិនមែនរាជរដ្ឋាភិបាលគឺជារឿងល្អ ហើយ កញ្ញា សាង ដឹកនាំការអនុវត្តសកម្មភាពជាក់ស្តែងដែលពោរពេញដោយការលំបាកនេះ។ ជាពិសេសក្រុមរបស់កញ្ញាដែលមានតែមនុស្សពីរនាក់ (រួមទាំងកញ្ញា) ដែលទទួលភារកិច្ចធ្វើការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីបញ្ចូលកម្មវិធីការអប់រំភាពជាអ្នកដឹកនាំ ទៅក្នុងកម្មវិធីបណ្តុះបណ្តាលស្តង់ដារដែលមានស្រាប់ សម្រាប់មន្ត្រីរាជរដ្ឋាភិបាល។
បច្ចុប្បន្ននេះ កម្មវិធីការអប់រំភាពជាអ្នកដឹកនាំបានបណ្តុះបណ្តាលសមាជិកក្រុមប្រឹក្សាឃុំជាង ១,០០០នាក់ ទៅលើការនិយាយជាសាធារណៈ ការរៀបចំផែនការ ការបង្កើតយុទ្ធសាស្ត្រ និង ជំនាញភាពជាអ្នកដឹកនាំ។ ហើយជាលទ្ធផលមានបង្គន់អនាម័យរាប់ពាន់ត្រូវបានជំរុញឱ្យសាងសង់ដោយក្រុមប្រឹក្សាឃុំ និង តំឡើងនៅតាមខ្នងផ្ទះនីមួយៗដោយមិនមានបដិភាគអ្វីទាំងអស់ពីភ្នាក់ងារដែលពាក់ព័ន្ធ។ ថ្វីត្បិតតែមានលទ្ធផលល្អដូចនេះមែន តែសំណួរនៅតែមាន ថាតើអ្នកណានឹងផ្តល់ការបណ្តុះបណ្តាលបន្តដល់សមាជិកក្រុមប្រឹក្សាឃុំ១ម៉ឺននាក់ដទៃទៀត នៅទូទាំងប្រទេសកម្ពុជា នៅពេលដែលអង្គការវ័តធើសេដបញ្ចប់កម្មវិធីរបស់ខ្លួន? ហើយអ្នកណានឹងបណ្តុះបណ្តាលបន្តដល់សមាជិកក្រុមប្រឹក្សាថ្មីៗដែលមកជំនួសសមាជិកក្រុមប្រឹក្សាដែលបានចូលនិវត្តន៍?
ទោះជាមានការលំបាកនិងស្មុគ្រស្មាញយ៉ាងនេះក្តី កញ្ញា សាង បានមើលឃើញឱកាសដ៏ល្អក្នុងការសម្របសម្រួលឱ្យមន្ត្រីរាជរដ្ឋាភិបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដែលនៅក្នុងប្រព័ន្ធតែមួយ ដើរទន្ទឹមគ្នា ដើម្បីបន្ត កម្មវិធីការអប់រំភាពជាអ្នកដឹកនាំនេះ ឱ្យក្លាយជាកម្មវិធីរបស់រដ្ឋ។ កញ្ញា មានប្រសាសន៍ថា «ការប្តេជ្ញាចិត្តអាចខុសគ្នាពីខេត្តមួយទៅខេត្តមួយទៀត។ យើងកំពុងធានាគណនេយ្យភាព និងការត្រួតពិនិត្យកម្មវិធីយ៉ាងយកចិត្តទុកដាក់ក្នុងការធ្វើការងារជាយុទ្ធសាស្រ្តជាមួយរដ្ឋាភិបាលថ្នាក់ជាតិ ដែលជាអ្នកទំនុកបម្រុងក្នុងការទទួលយកភាពជាម្ចាស់ និងបន្តអនុវត្តកម្មវិធីការអប់រំភាពជាអ្នកដឹកនាំ» ។
យើងបានដឹងហើយថា កម្មវិធីការអប់រំភាពជាអ្នកដឹកនាំ ផ្តោតទៅលើជំនាញជាមូលដ្ឋានគ្រឹះដែលចាំបាច់សម្រាប់ភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ជាជាងផ្តល់ចំណេះដឹងបច្ចេកទេសនៅក្នុងវិស័យជាក់លាក់ណាមួយ។ កញ្ញា និងក្រុមការងារបានកំណត់តាំងពីដំបូងមកថា នាយកដ្ឋានដែលសំខាន់ៗនៅក្នុងក្រសួងមហាផ្ទៃ គឺមានទាំងភារកិច្ច និងឥទ្ធិពលដើម្បីពង្រីកការដឹកនាំកម្មវិធីភាពជាអ្នកដឹកនាំថ្មីនេះនៅទូទាំងប្រទេស។
អង្គការវ័តធើសេដ បានការសាកល្បង ពង្រីកវិសាលភាពនៃកម្មវិធីការអប់រំភាពជាអ្នកដឹកនាំ ក្រោមរូបភាពជាច្រើន តាំងពីឆ្នាំ២០១៣មកម្ល៉េះ ។ ហើយមកដល់ឆ្នាំ២០១៨នេះ អង្គការវ័តធើសេដបាន ចុះកិច្ចព្រមព្រៀងជាមួយក្រសួងមហាផ្ទៃដើម្បីសហការធ្វើការងារទៅលើ «ដំណាក់កាលនៃការសាកល្បងពិសេស» ជាលើកដំបូងរបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំកម្មវិធីការអប់រំភាពជាអ្នកដឹកនាំដោយខ្លួនឯងផ្ទាល់ ។ ។ ជាមួយនឹងអនុស្សារណៈនៃការយោគយល់ (MOU) ដែលបានចុះហត្ថលេខានៅក្នុងឆ្នាំ២០១៨ ក្រសួងមហាផ្ទៃបានចាប់ផ្តើមសង្កេតការណ៍ និងតាមដានកម្មវិធីការអប់រំភាពជាអ្នកដឹកនាំក្នុងដំណាក់កាល «Hybrid» (ជាដំណាក់កាលចុងក្រោយ នៃដំណាក់កាលជាច្រើនរបស់កម្មវិធីការអប់រំភាពដឹកនាំកាលពីឆ្នាំ២០១៣)។ នៅក្នុងឆ្នាំ២០១៩ អង្គការវ័តធើសេដ ក្រសួងមហាផ្ទៃ និងក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការសហការរៀបចំបង្កើតដំណាក់កាល «ការដឹកនាំដោយរដ្ឋាភិបាល»។ ក្រសួងមហាផ្ទៃ ចាត់ទុកកម្មវិធីនៃការសាកល្បងមួយនេះ ជាកម្មវិធីដែលអាចយកទៅអនុវត្តបាន ទូទាំងប្រទេស។
ក្នុងដំណាក់កាលនៃការដឹកនាំដោយរដ្ឋាភិបាល ការចាប់ផ្តើមសកម្មភាពពោរពេញទៅដោយភាពស្វាហាប់តាំងពីមុនមានជំងឺកូវីដ-១៩ កើតឡើង។ ពីរ បីខែក្រោយមក ក្រុមការងារទាំងអស់នៃអង្គការវ័តធើសេដ ក្រសួងមហាផ្ទៃ និងក្រសួងអភិវឌ្ឍន៍ជនបទ បានចាប់ផ្តើមរៀបចំវគ្គបណ្តុះបណ្តាលឡើងវិញ នៅខែកក្កដា ឆ្នាំ២០២០ ហើយយើងក៏បានសរសេរអំពីហេតុការណ៍នេះផងដែរនៅទីនេះ។
តាមការយល់ឃើញរបស់ កញ្ញា សាង កញ្ចប់ថវិការបស់រាជរដ្ឋាភិបាល គឺជាសូចនាករសំខាន់ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។ «នៅក្នុងឆ្នាំនេះ យើងសង្កេតឃើញសញ្ញាណវិជ្ជមានជាច្រើនពីដៃគូរដ្ឋាភិបាលនៅក្នុងការទំនុកបម្រុងក្នុងរយៈពេលយូរអង្វែង។ នៅក្នុងវគ្គនេះមន្រ្តី (រដ្ឋាភិបាលថ្នាក់ក្រោមជាតិ) ទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនេះបានចំណាយ ថវិកា(រៀបចំវគ្គបណ្តុះបណ្តាល ភស្តុភា ថ្លៃអាហារ ការស្នាក់នៅ) រួមទាំងចូលរួមបង់ថវិកាចូលរួមផងដែរ ដែលការចំណាយទាំងនេះ ពីមុនមួយភាគធំជាការចំណាយរបស់អង្គការក្រៅរដ្ឋាភិបាល (អង្គការវ័តធើសេដ) ។»
នៅពេលសួរថា កញ្ញាគិតថាការបញ្ចប់បេសកកម្មរបស់អង្គការវ័តធើសេដ មានលក្ខណៈប្លែកពីគេទេ កញ្ញាសាង បានឱ្យដឹងថាការបញ្ចប់បេសកកម្មមិនមែនគ្រាន់តែជាជំហានមួយដែលល្អត្រឹមត្រូវសម្រាប់អង្គការ វ័តធើសេដប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់អង្គការអភិវឌ្ឍន៍ដែលទទួលមូលនិធិពីបរទេសទាំងអស់ផងដែរ៖ «អ្វីគ្រប់យ៉ាងនឹងមានការបញ្ចប់របស់វារៀងៗខ្លួន ហើយបេសកកម្មក៏នឹងត្រូវបានបំពេញផងដែរ។ ដើម្បីបម្រើដល់សហគមន៍ឱ្យបានល្អប្រសើរ និងមានប្រសិទ្ធិភាពយូរអង្វែង គ្រប់អង្គការមិនមែនរាជរដ្ឋាភិបាលទាំងអស់ដែលទទួលមូលនិធិពីបរទេស គួរតែគិតអំពីស្នាដៃឬសមិទ្ធិផលដែលពួកគាត់ចង់បន្សល់ទុក។ ក្នុងនាម យើងជាប្រជាពលរដ្ឋកម្ពុជា យើងកំពុង បោះជំហានទៅមុខ ហើយប្រទេសយើងទាំងមូលក៏កំពុងតែធ្វើដំណើរឆ្ពោះទៅមុខដូចគ្នា។ យើងកំពុងប្រឹងប្រែងដើម្បីឱ្យក្លាយជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់ កម្ពុជាមិនមែនស្ថិតនៅក្នុងប្រទេសដែលគ្មានការអភិវឌ្ឍន៍នោះទេ។ ដូច្នេះ រាជរដ្ឋាភិបាល និង អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ចាំបាច់ត្រូវគិតគូពីយុទ្ធសាស្ត្រដែលជម្រុញការកសាងសមត្ថភាពមន្ត្រីរាជការចាប់ពីពេលនេះ ដើម្បីត្រៀមសម្រាប់ថ្ងៃអនាគតដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។»
Artwork by the talented To Binh Binh.