Single Blog Title

This is a single blog caption

ទស្សនៈរបស់លោក ពិសី៖ ការយល់ឃើញពីប្រធានកម្មវិធីការអប់រំភាពជាអ្នកដឹកនាំ / Pisey’s Perspective: reflections from a Civic Champions Program Manager

 

(English below)

នៅពេលវគ្គបណ្តុះបណ្តាលគ្រូបង្គោលសម្រាប់មន្ត្រីរដ្ឋាភិបាលថ្នាក់ជាតិចាប់ផ្តើម លោក ពិសី បានឡើងលើវេទិកាដើម្បីសម្របសម្រួល ខណៈពេលនោះមានមន្ត្រីរដ្ឋាភិបាលពីររូបបាននិយាយទៅកាន់គាត់ថា៖ «អ្នកនៅក្មេងណាស់! អ្នកប្រហែលជាមិនអាចសម្របសម្រួលវគ្គបណ្តុះបណ្តាលដល់ពួកយើងបានទេ!»។ លោក ពិសី នៅតែញញឹម និងបន្តការសម្របសម្រួលវគ្គបណ្តុះបណ្តាលគ្រូបង្គោលទៅដល់មន្ត្រីនៃក្រសួងមហាផ្ទៃ និងក្រសួងអភិវឌ្ឍន៍ជនបទ អស់រយៈពេល២ម៉ោងពោរពេញដោយថាមពល ភាពជឿជាក់ និងសម្របសម្រួលបានយ៉ាងរលូន។​ វគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ​​ គឺជាវគ្គបណ្តុះបណ្តាលគំរូសម្រាប់មន្ត្រីរដ្ឋាភិបាលថ្នាក់ជាតិត្រៀមរៀបចំវគ្គបណ្តុះបណ្តាលបន្ដទៅដល់មន្ត្រីរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ដែលមន្ត្រីរដ្ឋាភិបាលថ្នាក់ក្រោមជាតិនេះ ជាអ្នកបន្តដឹកនាំវគ្គបណ្តុះបណ្តាលការអប់រំភាពជាអ្នកដឹកនាំទៅដល់ក្រុមប្រឹក្សាឃុំ។ ក្រោយពេលលោក ពិសី បញ្ចប់ការសម្របសម្រួលមន្ត្រីពីររូបដដែលនោះបានដើរមករកគាត់រួចចាប់ដៃ និងអរគុណគាត់ចំពោះការសម្របសម្រួលប្រធានបទដ៏មានអត្ថន័យមួយនេះ។

ការធ្វើបានលើសពីការរំពឹងទុកដូចបានរៀបរាប់ខាងលើនេះ គឺវាជានិស្ស័យរបស់លោក ពិសី ស្រាប់ទៅហើយ។ ជាក់ស្តែងលោក ពិសី បានឱ្យដឹងថា៖ «នៅពេលដែលមនុស្សគ្រប់គ្នានិយាយថា ខ្ញុំមិនអាចធ្វើបាន! ខ្ញុំតែងតែព្យាយាមសាកល្បងធ្វើវា។ ខ្ញុំមិនចូលចិត្តប្រៀបធៀបខ្លួនខ្ញុំទៅនឹងអ្នកដទៃនោះទេ តែខ្ញុំចូលចិត្តប្រៀបធៀបខ្លួនខ្ញុំជាមួយនឹងគោលដៅរបស់ខ្ញុំ។»

ពិសេសជាងនេះទៅទៀត នៅពេលដែលលោក ពិសី ជ្រើសរើសសិក្សាជំនាញ់អភិវឌ្ឍន៍ជនបទនៅឯសាកលវិទ្យាល័យ លោកបានបោះបង់ឱកាសជាគ្រូបង្រៀន ក្រោយពីឆ្លងកាត់ការប្រឡងគណិតវិទ្យាដ៏សែនលំបាកមួយនៅក្នុងប្រទេស។ លោក​បានបន្តថា៖ «មិនមានមនុស្សច្រើននោះទេនៅក្នុងប្រទេសកម្ពុជាដែលរៀនជំនាញ់អភិវឌ្ឍន៍ជនបទ ពីព្រោះពួកគេចង់ក្លាយជាវេជ្ជបណ្ឌិត ឬគ្រូបង្រៀន។ មែនទែនទៅ កាលពីក្មេងខ្ញុំក៏ចង់ក្លាយជាវេជ្ជបណ្ឌិតដូចឪពុករបស់ខ្ញុំដែរ ប៉ុន្តែខ្ញុំបានមើលឃើញថាគ្រួសារខ្ញុំ និងប្រជាកសិករនៅក្នុងសហគមន៍របស់ខ្ញុំ ខិតខំប្រឹងប្រែងធ្វើស្រែចំការយ៉ាងលំបាក តែពួកគាត់នៅតែមិនអាចរកប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ជីវភាពបាន។ បន្ទាប់មក ខ្ញុំគិតថាប្រសិនបើខ្ញុំក្លាយជាវេជ្ជបណ្ឌិត តើអ្នកណាអាចជួយខ្ញុំបាន ដើម្បីដោះស្រាយបញ្ហារបស់សហគមន៍ខ្ញុំ? តើអ្នកណាអាចជួយសហគមន៍ខ្ញុំបាន? ពេលនោះហើយជាពេលដែលខ្ញុំសម្រេចចិត្តរៀនជំនាញអភិវឌ្ឍន៍ជនបទ ដើម្បីជួយសហគមន៍ខ្ញុំ។ ខ្ញុំពិតជាស្រឡាញ់តំបន់ជនបទខ្លាំងណាស់ ហើយខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំមានទៅដល់ទីនោះ»។

កាលពីបួនឆ្នាំមុនលោក ពិសី បានចាប់ផ្តើមការងារដំបូងជាជំនួយការគម្រោងនៅអង្គការវ័តធើសេដ។ ឥឡូវនេះលោកមានអាយុ២៦ឆ្នាំ ជាប្រធានកម្មវិធីការអប់រំភាពជាអ្នកដឹកនាំដែលធ្វើការផ្ទេរភាពជាម្ចាស់នៃកម្មវិធីនេះទៅឱ្យរាជរដ្ឋាភិបាល។ លោក ពិសី បានចែករំលែកបទពិសោធន៍ដែលគាត់ពេញចិត្តជាងគេបំផុត ក្នុងការឆ្លុះបញ្ចាំងពីដំណើរការនៃការផ្ទេរកម្មវិធីនៅចុងឆ្នាំនេះ អំពីការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់របស់ក្រុមប្រឹក្សាឃុំដែលបានចូលរួមក្នុងកម្មវិធីការអប់រំភាពជាអ្នកដឹកនាំ។ លោកបានបញ្ជាក់ថា៖ «ភាគច្រើនអ្នកចូលរួមក្នុងកម្មវិធីនេះមានអារម្មណ៍ភ័យខ្លាចនៅពេលពួកគាត់និយាយជាសាធារណៈ។ ទំនួលខុសត្រូវចម្បងរបស់ពួកគាត់ គឺការលើកកម្ពស់វិស័យអនាម័យ ប៉ុន្តែពួកគាត់មិនដែលធ្វើសកម្មភាពនេះជាអាទិភាពនោះឡើយ។ បន្ទាប់ពីបានចូលរួមជាមួយកម្មវិធីការអប់រំភាពជាអ្នកដឹកនាំនេះ ពួកគាត់មានភាពជាម្ចាស់ និងទំនុកចិត្តខ្ពស់ក្នុងការអនុវត្តការងាររបស់ពួកគាត់។ ភាពជាម្ចាស់ និងមានទំនុកចិត្តលើការងាររបស់ពួកគាត់នេះបង្ហាញថា វាជាពេលដែលរដ្ឋាភិបាលអនុវត្តន៍តួនាទីរបស់ខ្លួនបានល្អប្រសើរ»។

លោក ពិសី លើកឡើងថា៖ «នៅក្នុងអំឡុងពេលនៃយុទ្ធសាស្ត្របញ្ចប់បេសកកម្មរបស់អង្គការវ័តធើសេដឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ (ឥឡូវនេះយើងពន្យារពេលបញ្ចប់បេសកកម្មរបស់ពួកយើងទៅឆ្នាំ២០២១) លោកនៅតែមានកម្លាំងចិត្ត ដើម្បធ្វើការជាមួយរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលបំណងឱ្យពួកគាត់បន្តបេសកកម្មរបស់អង្គការវ័តធើសេដ។ ក្រោយពីបានធ្វើការងារជាមួយរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិលើកម្មវិធីការអប់រំភាពជាអ្នកដឹកនាំអស់រយៈពេលជាច្រើនឆ្នាំ លោកបានស្គាល់សមាជិកក្រុមប្រឹក្សាឃុំរាប់រយនាក់ ហើយលោកបានបញ្ជាក់ថាការអប់រំភាពជាអ្នកដឹកនាំ គឺយើងត្រូវបណ្តុះបណ្តាលទៅដល់មន្ត្រីរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ប៉ុន្តែយើងមិនអាចបំភ្លេចរដ្ឋាភិបាលថ្នាក់ជាតិបានទេ ព្រោះដើម្បីឲ្យរាជរដ្ឋាភិបាលបន្តបេសកកម្មរបស់ពួកយើង លុះត្រាតែរដ្ឋាភិបាលថ្នាក់ជាតិអនុម័ត និងពង្រឹងការអនុវត្តលើកកម្មវិធីនេះឲ្យបានល្អប្រសើរ។»

ការជួយបញ្ចប់បេសកកម្មរបស់អង្គការតែមួយគត់ ដែលលោកបានចំណាយពេលជាច្រើនឆ្នាំ ​ដើម្បីជួយឱ្យស្ថាប័នមួយនេះមានភាពរីកចម្រើនមកដល់ពេលនេះ គឺវាមានការលំបាកបន្តិចសម្រាប់លោក។ ប៉ុន្តែលោក ពិសី មានទស្សនៈយ៉ាងទូលំទូលាយនៅក្នុងចិត្តថា៖ «រដ្ឋាភិបាលត្រូវផ្តល់អាទិភាពខ្ពស់ទៅលើវិស័យអនាម័យ ព្រោះវាជាគន្លឹះដើម្បីឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍។ នៅអង្គការវ័តធើសេដយើងបានធ្វើការជាយុទ្ធសាស្រ្ត ដើម្បីអភិវឌ្ឍន៍សមត្ថភាពដៃគូរបស់យើង។ ការបញ្ចប់បេសកកម្មរបស់អង្គការវ័តធើសេដនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះវាអាចជួយឲ្យរដ្ឋាភិបាលដឹកនាំ និងមានភាពជាម្ចាស់ដោយមិនពឹងផ្អែកលើជំនួយនៅថ្ងៃអនាគត។ ប្រសិនបើអ្នកមិនតម្រូវឱ្យរដ្ឋាភិបាលមានភាពជាម្ចាស់នោះទេ នោះពួកគាត់នឹងមិនមានការរីកចម្រើនយុទ្ធសាស្ត្រ សមត្ថភាព ឬការចូលរួមនោះទេ។ បន្ថែមពីនេះទៅទៀតអង្គការក្រៅរដ្ឋាភិបាលគួរតែធ្វើការឆ្ពោះទៅរកការបញ្ចប់បេសកកម្មរបស់ខ្លួន ដើម្បីធ្វើឱ្យរដ្ឋាភិបាលមានភាពរឹងមាំ»។

ការរៀបរាប់ខាងលើនេះ ពិតជាបានបញ្ជាក់យ៉ាងច្បាស់ពីភាពរឹងមាំរបស់រាជរដ្ឋាភិបាល តាមរយៈការបង្ហាញពីសមត្ថភាពរបស់រដ្ឋាភិបាលកម្ពុជាគ្រប់កម្រិតក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ដែលបានរាតត្បាតនាពេលថ្មីៗនេះ។ សម្រាប់លោក ពិសី យល់ឃើញថា៖  «ការបញ្ចប់បេសកកម្មរបស់អង្គការវ័តធើសេដ ជាពេលដ៏សំខាន់ក្នុងការបង្ហាញពីតួនាទីភាពជាអ្នកដឹកនាំរបស់រដ្ឋាភិបាល ព្រោះវានឹងប្រាប់ទៅដល់រាជរដ្ឋាភិបាលថាពួកគាត់មិនចាំបាច់ពឹងផ្អែកទៅលើអង្គការក្រៅរដ្ឋាភិបាលទៀតទេ។ ប្រសិនបើមិនមែនថ្ងៃនេះ គឺនៅថ្ងៃអនាគត អង្គការអន្តរជាតិក្រៅរដ្ឋាភិបាលទាំងអស់នឹងបញ្ចប់បេសកកម្មរបស់ពួកគេតាមពេលវាលារៀងៗខ្លួន។ ការបញ្ចប់បេសកកម្មនេះ ពិតជាល្អសម្រាប់ប្រទេសកម្ពុជានាពេលអនាគត ដើម្បីឱ្យរាជរដ្ឋាភិបាលកម្ពុជាដំណើរការមុខងារបានល្អប្រសើរ ដោយគ្មានជំនួយពីអង្គការក្រៅរដ្ឋាភិបាល។ ហើយខ្ញុំយល់ឃើញថា ពួកគាត់មានសមត្ថភាពអាចដំណើរការមុខងាររបស់ខ្លួនបានល្អប្រសើរ៕

ក្នុងការចងក្រងឯកសារ ពីគំនិតនៅខាងក្រោយ និងដំណើរការនៃការបញ្ចប់បេសកកម្ម ពីទីផ្សារអនាម័យជនបទនៅកម្ពុជា យើងចង់ចែករំលែកទស្សនៈរបស់សមាជិកក្រុម ដែលកំពុងខិតខំអនុវត្តយុទ្ធសាស្រ្តបញ្ចប់បេសកកម្មនេះ។


“You’re too young! You can’t give us advice!” two government officials scoffed as Pisey walked by to take the microphone on stage. Pisey patiently smiled and proceeded to facilitate a high energy, no-glitch, two-hour Master Training of Trainers (MTOT) session for the Ministry of Interior and Ministry of Rural Development. The MTOT is a step in the cascade training model that prepares national government officials to train provincial government officials who will then lead Civic Champions training for commune councilors. When he finished, the same officials who heckled Pisey followed him and asked to shake his hand, thanking him for a meaningful training. 

Pisey is no stranger to breaking expectations. According to Pisey, “When everyone says I can’t do it, I will always go try it. I don’t like to compare myself to others, I hold myself to my own goals.” 

This was especially true when Pisey chose to study rural development at university – even turning down a lucrative teaching position after passing one of the hardest mathematics exams in the country. Pisey recalls, “Not many people in Cambodia study rural development because they instead want to become a doctor or a teacher. When I was younger, I also wanted to be a doctor because my father is a doctor. But I saw how hard my family and farmers in my community worked to grow rice, and they were still not able to make a livable wage. I thought, if I was a doctor, who can help me, who can help my community? That’s when I decided I want to study rural development. I love rural areas and I want to share everything that I have.”

Pisey began as a Project Assistant four years ago at WaterSHED. Now, at 26 years old, he is a Program Manager working to transfer ownership of the Civic Champions program to the government. Reflecting on this final year in the program transfer process, Pisey shared that his favorite experiences were witnessing momentous change among Civic Champions participants. He explained that, “many join the program having fear of public speaking. Their main responsibility was to improve sanitation, but they did not prioritize it. After the program they have more ownership and more confidence. Government is really playing more of a role than ever before.”

During WaterSHED’s 2018-2020 (now 2021) strategic exit phase, Pisey says he’s energized to “work with the national and provincial levels of government so they will continue our mission.” After so many years of work on Civic Champions, he knows hundreds of commune councilors by name, and says, “We know that leadership is something we have to do at the ground level. But we can’t forget about the top. We need to make sure the national level approves and improves it.”

While it can be a bit painful to actively help close the same organization he spent years helping to grow, Pisey has the bigger picture in mind: “The government must prioritize sanitation, it is a key to being a developed country. At WaterSHED we strategically worked to build the capacity of all of our counterparts. [WaterSHED’s] exit is important, it will affect the future of the Cambodian government. Because, if you don’t challenge the government to take ownership, they won’t grow in strategy, capacity, or involvement. NGOs should work towards an exit to make the government strong.” 

This point is particularly relevant amidst the recent pandemic as the Cambodian government’s capacity to respond to the COVID-19 pandemic was tested at all levels. For Pisey, this time highlights the role of leadership in government. “WaterSHED’s exit will tell the government that they don’t need to depend on NGOs. If not today, then in the future, [foreign NGOs] will all have their time to exit. It is good for Cambodia’s future for the government to function without help — and they can do it, they have the ability.”

In documenting the thinking behind–and the process of–exiting the Cambodian rural sanitation market, we want to share the perspective of team members who are working hard to implement the exit strategy.