Evolving Metrics for Monitoring Sanitation Market Systems / ការវិវត្តនៃនិយាមវាស់វែង សម្រាប់ត្រួតពិនិត្យប្រព័ន្ធទីផ្សារអនាម័យ
In 2011, when WaterSHED introduced the Hands-Off market-based sanitation program, the rural sanitation market was negligible. To jumpstart the market and ensure sustainable change, we knew we would have to build out and fortify the market system at multiple levels. We sought not to just design a program, but rather to support the growth of a sustainable system that would exist long after WaterSHED’s exit. With every step, we needed metrics that would inform us about the sustainability of program impact at each level. Therefore, our monitoring metrics evolved with the market system. We chose an adaptive monitoring approach that was intentionally responsive to learning through in-depth research, field experience, and monitoring.
In the early years (2012-2014) of the Hands-Off market-based sanitation program, WaterSHED tracked development of missing elements in the system (e.g., presence and capacity of toilet producers, sales agent recruitment). As the market progressed and these elements matured, we identified new indicators of market sustainability. In 2016, we began tracking the proportion of latrine purchases facilitated by WaterSHED staff. By 2017, nearly all purchases were made independently of NGO facilitation – a key signal of sustainable market activity.
In 2016, WaterSHED also shifted to government-led data collection mechanisms in which village chiefs collect household-level sanitation data on a monthly basis and submit it to commune councilors to be aggregated. This exemplifies the ethos of our approach – we favor locally adapted and locally led mechanisms and sustainable solutions – not just for programming but for measurement as well. The government-led data collection mechanism was able to capture market activity outside of WaterSHED’s network (i.e. suppliers receiving technical skills training and business professionalization training). Much of the additional market activity is likely the result of copycat businesses, which have sprung up in WaterSHED target areas — another exciting indication of a healthy market.
However, increases in market activity are not the result of copycat businesses alone. We have learned that local leaders play a critical role in the system and have, in some areas, facilitated significant growth in market activity. In 2017, districts with government officials who had undergone leadership development training as part of WaterSHED’s Civic Champions program had, on average, 116 more latrine purchases than districts with untrained leaders. While it doesn’t provide the most nuanced view of market activity, this metric gives us a strong indication that our interventions aimed at the system’s enabling environment are having real, tangible impacts on service delivery.
This adaptive monitoring approach* has enabled us to be responsive to lessons about and shifts in the very system we attempt to build and monitor.
Download the slide presentation for more information.
*The metrics and methodologies described here were developed within and for the rural Cambodian context and may not be appropriate for programs that require metrics for comparison across contexts.
នៅក្នុងឆ្នាំ២០១១ អង្គការវ័តធើសេដបានធ្វើការណែនាំពីកម្មវិធីទីផ្សារអនាម័យ «យុទ្ធសាស្ត្រស្វ័យភាព» (Hands-off Market based sanitation) ព្រោះទីផ្សារអនាម័យនៅជនបទមិនសូវទទួលបានការយកចិត្តទុកដាក់និងគិតគូរនោះទេ។ ដើម្បីឈានទៅដល់ការបង្កើតទីផ្សារអនាម័យ និងធានាបាននូវការផ្លាស់ប្តូរប្រកបដោយនិរន្តភាព យើងដឹងថាយើងគួរតែបង្កើត និងពង្រឹងប្រព័ន្ធទីផ្សារអនាម័យនៅគ្រប់កម្រិតឱ្យកាន់តែរឹងមាំ។ យើងមិនមែនត្រឹមតែខិតខំបង្កើតកម្មវិធីរួចអនុវត្តតែប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ត្រូវផ្តល់ការគាំទ្រដល់ការធ្វើឱ្យមានភាពរីកចម្រើននៃប្រព័ន្ធទីផ្សារប្រកបដោយនិរន្តរភាព ហើយជាទីផ្សារអនាម័យដែលអាចមានវត្តមានបន្តទៀត ក្រោយពីការបញ្ចប់បេសកកម្មរបស់អង្គការវ័តធើសេដ។ គ្រប់ជំហ៊ាននីមួយៗ យើងត្រូវការនិយាមវាស់វែងដែលអាចប្រាប់ពីលទ្ធផល និងនិរន្តរភាពទទួលបានពីកម្មវិធីរបស់យើងនៅគ្រប់កម្រិត។ ដូច្នេះ និយាមត្រួតពិនិត្យតាមដានរបស់យើងបានវិវត្ត និងផ្លាស់ប្តូរទៅតាមប្រព័ន្ធទីផ្សារដែលយើងកំពុងអនុវត្ត។ យើងជ្រើសរើសវិធីសាស្ត្រពិនិត្យតាមដានដែលមានការឆ្លើយតប ទៅតាមការសិក្សាស្រាវជ្រាវស៊ីជម្រៅ បទពិសោធន៍ពេលចុះសហគមន៍ និងការតាមដានត្រួតពិនិត្យ។
កាលពីដំបូង (២០១២-២០១៤) នៃកម្មវិធីទីផ្សារអនាម័យយុទ្ធសាស្ត្រស្វ័យភាព អង្គការវ័តធើសេដបានតាមដានពីចន្លោះខ្វះខាតនៅក្នុងប្រព័ន្ធទីផ្សារអនាម័យ (ឧទាហរណ៏ដូចជា វត្តមាន និងសមត្ថភាពផលិតរបស់អ្នកផលិតបង្គន់ រួមទាំងការជ្រើសរើសភ្នាក់ងារលក់ជាដើម)។ នៅពេលទីផ្សារមានការរីកចម្រើន ហើយធាតុផ្សំទាំងអស់ខាងលើមានភាពរឹងមាំ យើងក៏អាចកំណត់សូចនាករថ្មីដើម្បីវាស់វែងពីនិរន្តរភាពនៃទីផ្សារអនាម័យ។ នៅក្នុងឆ្នាំ២០១៦ យើងបានចាប់ផ្តើមធ្វើការតាមដានសមាមាត្រនៃការទិញបង្គន់ ដែលបានសម្របសម្រួលដោយបុគ្គលិករបស់អង្គការវ័តធើសេដ។ នៅឆ្នាំ២០១៧ ការទិញបង្គន់ស្ទើរតែទាំងអស់ត្រូវបានធ្វើឡើងដោយ គ្មានការសម្របសម្រួលពីអង្គការក្រៅរាជរដ្ឋាភិបាល ដែលនេះជាសញ្ញាសំខាន់នៃនិរន្តភាពរបស់សកម្មភាពទីផ្សារអនាម័យ។
ក្នុងឆ្នាំ២០១៦ អង្គការវ័តធើសេដក៏បានធ្វើការផ្លាស់ប្តូរទៅជម្រុញការដឹកនាំយន្តការប្រមូលទិន្នន័យ ជូនទៅរាជរដ្ឋាភិបាលជាអ្នកអនុវត្តវិញ ដែលនៅក្នុងនោះរួមមានមេភូមិជាអ្នកប្រមូលទិន្នន័យអនាម័យតាមគ្រួសារជារៀងរាល់ខែ ហើយបញ្ជូនទៅឱ្យមន្ត្រីក្រុមប្រឹក្សាឃុំដើម្បីធ្វើការដាក់បញ្ចូលគ្នា។ ហើយនេះជាឧទាហរណ៏បង្ហាញអំពី វិធីសាស្រ្តរបស់យើងគាំទ្រយន្តការភាពជាអ្នកដឹកនាំ និងសម្របទៅតាមលក្ខខណ្ឌមូលដ្ឋាន និងដំណោះស្រាយប្រកបដោយនិរន្តរភាព ដែលនេះមិនមែនសម្រាប់តែកម្មវិធីរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ការវាស់វែងផងដែរ។ យន្ដការនៃការប្រមូលទិន្នន័យដែលដឹកនាំដោយរាជរដ្ឋាភិបាល អាចទាញយកសកម្មភាពទីផ្សារនៅក្រៅបណ្តាញនៃអង្គការវ័តធើសេដ (ដែលមានអ្នកផ្គត់ផ្គង់ទទួលបានការបណ្តុះបណ្តាលលើជំនាញបច្ចេកទេស និង របៀបដំណើរការអាជីវកម្មពីយើង)។ ភាគច្រើននៃការកើនឡើងនៃសកម្មភាពទីផ្សារ ទំនងមកពីការចម្លងរបៀបធ្វើអាជីវកម្មពីគ្នា ហើយអាជីវកម្មផលិតបង្គន់នេះបានរីកដុះដាលយ៉ាងខ្លាំងនៅក្នុងតំបន់គោលដៅរបស់អង្គការវ័តធើសេដទាំងអស់ ដែលនេះបានបង្ហាញពីទីផ្សារអនាម័យមួយដែលមានភាពរឹងមំា។
ទោះបីជាយ៉ាងណា ការកើនឡើងនៃសកម្មភាពទីផ្សារអនាម័យនេះមិនមែនជាលទ្ធផលនៃការចម្លងរបៀបធ្វើអាជីវកម្មនោះទេ។ ដូចយើងបានដឹងហើយថា អ្នកដឹកនាំនៅថ្នាក់មូលដ្ឋានដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រព័ន្ធទីផ្សារអនាម័យ ហើយជាផ្នែកមួយដែលជួយសម្រួលដល់ការរីកចម្រើនគួរឱ្យកត់សំគាល់នៅក្នុងសកម្មភាពទីផ្សារអនាម័យ។ នៅក្នុងឆ្នាំ២០១៧ ស្រុកដែលមានមន្រ្តីទទួលបានការបណ្តុះបណ្តាលលើការអភិវឌ្ឍភាពសមត្ថភាពនៃភាពជាអ្នកដឹកនាំ (ផ្នែកមួយនៃកម្មវិធីការអប់រំភាពជាអ្នកដឹកនាំរបស់អង្គការវ័តធើសេដ) មានចំនួនបង្គន់ថ្មីតំឡើងជាមធ្យមចំនួន១១៦ ច្រើនជាងស្រុកដែលមន្ត្រីមិនបានទទួលបានការបណ្តុះបណ្តាលដូចគ្នានេះ។ ទោះបីជាទាំងនេះមិនផ្តល់ចម្លើយគ្រប់ជ្រុងជ្រោយពីសកម្មភាពនៃទីផ្សារអនាម័យក្តី តែនិយាមវាស់វែងនេះបង្ហាញយ៉ាងច្បាស់ពីអន្តរាគមន៏ដែលយើងព្យាយាមធ្វើក្នុងគោលបំណងបង្កើតប្រពន្ធ័ទីផ្សារអនាម័យ ដែលប្រកបដោយបរិយាកាសអំណោយផលថាពិតជាមានផលវិជ្ជមានពិតៗទៅលើការផ្តល់សេវាកម្ម។
វិធីសាស្ត្រត្រួតពិនិត្យតាមដានដែលមានភាពបត់បែននេះ បានជួយឱ្យយើងអាចឆ្លើយតបទៅនឹងការរៀនសូត្រ និងការផ្លាស់ប្តូរនៅក្នុងប្រព័ន្ធដែលយើងព្យាយាមបង្កើត និងកំពុងតាមដានត្រួតពិនិត្យ។
សម្រាប់ព័ត៌មានបន្ថែម សូមទាញយកឯកសារធ្វើបទបង្ហាញ
*និយាម និងវិធីសាស្រ្តដែលបានពិពណ៌នានៅទីនេះត្រូវបានបង្កើតឡើងនៅក្នុងបរិបទ ជនបទនៃប្រទេសកម្ពុជាប៉ុណោ្ណះ ហើយប្រហែលជាមិនសមស្របសម្រាប់កម្មវិធីដែលត្រូវការនិយាមវាស់វែង ប្រៀបធៀបក្នុងបរិបទដទៃទេ។